ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌ ព្រះនេត្ររបស់ព្រះអង្គទតមើល ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។
ម៉ាថាយ 5:34 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។ កុំស្បថដោយអាងមេឃ ពីព្រោះមេឃជាបល្ល័ង្ករបស់ព្រះ; Khmer Christian Bible ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ហើយកុំស្បថនឹងស្ថានសួគ៌ ដ្បិតស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ក្តី ព្រោះស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់អុលឡោះ |
ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌ ព្រះនេត្ររបស់ព្រះអង្គទតមើល ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។
អ្វីៗទាំងអស់ដូចគ្នាដល់មនុស្សទាំងអស់ គឺមានវាសនាតែមួយសម្រាប់មនុស្សសុចរិត និងមនុស្សទុច្ចរិត មនុស្សល្អ និងមនុស្សអាក្រក់ មនុស្សបរិសុទ្ធ និងមនុស្សសៅហ្មង មនុស្សដែលថ្វាយយញ្ញបូជា និងមនុស្សដែលមិនថ្វាយយញ្ញបូជា។ ដូចដែលមនុស្សល្អជាយ៉ាងណា មនុស្សបាបក៏ជាយ៉ាងនោះ ហើយដូចដែលមនុស្សដែលស្បថជាយ៉ាងណា មនុស្សដែលខ្លាចសម្បថក៏ជាយ៉ាងនោះដែរ។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
‘ព្រះអម្ចាស់ទ្រង់មានបន្ទូលថា: “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នកនឹងសាងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
ប៉ុន្តែបងប្អូនរបស់ខ្ញុំអើយ ដែលសំខាន់ជាងគេ គឺកុំឲ្យស្បថ មិនថាដោយអាងមេឃក្ដី ដោយអាងផែនដីក្ដី ឬដោយអាងពាក្យសម្បថណាផ្សេងទៀតក្ដី។ ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាជា “មែន” គឺ “មែន” ហើយ “ទេ” គឺ “ទេ” ដើម្បីកុំឲ្យអ្នករាល់គ្នាបានធ្លាក់ទៅក្រោមការជំនុំជម្រះ។