ចូរស្ដាប់ចុះ! ដ្បិតខ្ញុំនិយាយអំពីសេចក្ដីល្អប្រសើរ បបូរមាត់របស់ខ្ញុំបើកបញ្ចេញសេចក្ដីទៀងត្រង់;
ម៉ាថាយ 5:2 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះព្រះអង្គក៏បើកព្រះឱស្ឋបង្រៀនពួកគេថា៖ Khmer Christian Bible រួចព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលបង្រៀនគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា អាល់គីតាប អ៊ីសាក៏បានបង្រៀនគេថា៖ |
ចូរស្ដាប់ចុះ! ដ្បិតខ្ញុំនិយាយអំពីសេចក្ដីល្អប្រសើរ បបូរមាត់របស់ខ្ញុំបើកបញ្ចេញសេចក្ដីទៀងត្រង់;
ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “យើងនឹងបើកមាត់របស់យើងជាពាក្យឧបមា យើងនឹងថ្លែងសេចក្ដីដែលត្រូវបានលាក់បាំងតាំងពីកំណើតនៃពិភពលោក” ។
នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ
នៅពេលប៉ូលរៀបនឹងបើកមាត់និយាយ កាលីយ៉ូមានប្រសាសន៍នឹងពួកយូដាថា៖ “ឱ ពួកជនជាតិយូដាអើយ! ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋដ៏សាហាវណាមួយមែននោះ ខ្ញុំក៏អាចនឹងគាំទ្រអ្នករាល់គ្នាដោយសមហេតុផល
ភីលីពក៏បើកមាត់ ហើយផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមពីបទគម្ពីរនេះ។
ព្រមទាំងសម្រាប់ខ្ញុំដែរ ដើម្បីឲ្យមានពាក្យសម្ដីប្រទានមកខ្ញុំនៅពេលខ្ញុំបើកមាត់និយាយ ធ្វើឲ្យខ្ញុំបានប្រកាសអាថ៌កំបាំងនៃដំណឹងល្អដោយភាពក្លាហាន។