(ដ្បិតពួកគេហៅខ្លួនពួកគេតាមក្រុងដ៏វិសុទ្ធ ហើយពឹងផ្អែកលើព្រះនៃអ៊ីស្រាអែល ដែលព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ)
ម៉ាថាយ 4:5 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មារក៏យកព្រះអង្គទៅក្រុងដ៏វិសុទ្ធ ហើយឲ្យព្រះអង្គឈរលើកំពូលព្រះវិហារ Khmer Christian Bible បន្ទាប់មក អារក្សសាតាំងក៏នាំព្រះអង្គទៅក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អារក្សក៏នាំព្រះអង្គទៅកាន់ក្រុងបរិសុទ្ធ ហើយដាក់ព្រះអង្គលើកំពូលព្រះវិហារ ទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ* ដាក់ព្រះអង្គលើកំពូលព្រះវិហារ* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារ ទូលថា អាល់គីតាប ពេលនោះ អ៊ីព្លេសនាំអ៊ីសាទៅក្រុងយេរូសាឡឹម ជាក្រុងបរិសុទ្ធ ដាក់អ៊ីសាលើកំពូលម៉ាស្ជិទ |
(ដ្បិតពួកគេហៅខ្លួនពួកគេតាមក្រុងដ៏វិសុទ្ធ ហើយពឹងផ្អែកលើព្រះនៃអ៊ីស្រាអែល ដែលព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ)
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។
ក្រោយពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ គេក៏ចេញមកពីរូងផ្នូរទាំងនោះ ចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងលេចមកដល់មនុស្សជាច្រើនផង។
មារក៏នាំព្រះយេស៊ូវទៅយេរូសាឡិម ហើយឲ្យព្រះអង្គឈរលើកំពូលព្រះវិហារ រួចទូលព្រះអង្គថា៖ “ប្រសិនបើអ្នកជាព្រះបុត្រារបស់ព្រះមែន ចូរទម្លាក់ខ្លួនពីទីនេះទៅខាងក្រោមទៅ!
ព្រះយេស៊ូវទ្រង់តបថា៖“លោកគ្មានសិទ្ធិអំណាចលើខ្ញុំសោះឡើយ លើកលែងតែបានប្រទានមកលោកពីខាងលើប៉ុណ្ណោះ។ ហេតុនេះហើយបានជាអ្នកដែលប្រគល់ខ្ញុំមកលោក មានបាបធ្ងន់ជាង”។
ប៉ុន្តែកុំវាស់ទីធ្លាខាងក្រៅព្រះវិហារឡើយ។ ចូរទុកវាដោយឡែក ដ្បិតទីនោះត្រូវបានប្រគល់ឲ្យសាសន៍ដទៃ ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។