ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:40 - ព្រះគម្ពីរខ្មែរសាកល

ហើយ​ពោលថា​៖ “អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ បើសិន​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​សង្គ្រោះ​ខ្លួនឯង ហើយ​ចុះ​ពី​ឈើឆ្កាង​មក​!”។

សូមមើលជំពូក

Khmer Christian Bible

ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ!​ បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ចុះ​ពី​ឈើ​ឆ្កាង​មក!»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន សូម​ចុះ​ពី​ឈើ​ឆ្កាង​មក»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក

សូមមើលជំពូក

អាល់គីតាប

ទាំង​ពោល​ថា៖ «អ្នក​រុះ​ម៉ាស្ជិទ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។

សូមមើលជំពូក



ម៉ាថាយ 27:40
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ជំនាន់​ដ៏អាក្រក់ និង​ផិតក្បត់​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់យ៉ូណាស​ប៉ុណ្ណោះ”។ រួច​ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ​ទៅ​។


និយាយថា​៖ “ម្នាក់នេះ​និយាយថា​: ‘ខ្ញុំ​អាច​កម្ទេច​ព្រះវិហារ​របស់​ព្រះ ហើយ​សង់ឡើងវិញ​បាន​ក្នុង​បី​ថ្ងៃ’”។


ពួក​នាយកបូជាចារ្យ​ជាមួយ​ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ក៏​ចំអកឡកឡឺយ​ដាក់ព្រះអង្គ​ដូចគ្នា​ដែរ ថា​៖


“វា​បាន​សង្គ្រោះ​អ្នកដទៃ ប៉ុន្តែ​មិនអាច​សង្គ្រោះ​ខ្លួនឯង​បានទេ​។ វា​ជា​ស្ដេច​អ៊ីស្រាអែល​មែន​! ចូរឲ្យ​វា​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក នោះ​យើង​នឹង​ជឿទុកចិត្តលើ​វា​!


មេទាហានលើមួយរយនាក់ និង​ពួក​អ្នក​ដែល​កំពុង​យាម​ព្រះយេស៊ូវ​ជាមួយ​លោក បាន​ឃើញ​រញ្ជួយផែនដី និង​ហេតុការណ៍​ដែល​កើតឡើង ក៏​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​ពោលថា​៖ “អ្នកនេះ​ពិតជា​ព្រះបុត្រារបស់ព្រះ​មែន​!”។


មេល្បួង​ក៏​ចូលមកជិត ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​បង្គាប់​ដុំថ្ម​ទាំងនេះ​ឲ្យ​ក្លាយជា​នំប៉័ង​មើល៍​!”។


រួច​ទូល​ព្រះអង្គ​ថា៖ “ប្រសិនបើ​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​ទម្លាក់​ខ្លួន​ទៅ​ខាងក្រោម​ទៅ​! ដ្បិត​មាន​សរសេរ​ទុកមក​ថា​: ‘ព្រះអង្គ​នឹង​បង្គាប់​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​អំពី​អ្នក ហើយ​ពួកគេ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ដើម្បីកុំឲ្យ​ជើង​របស់អ្នក​ទង្គិច​នឹង​ថ្ម’ ”។


“ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’”៕


មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ក៏​អរសប្បាយ​ដោយសារតែ​អ្នកទាំងពីរ ហើយ​អបអរ និង​ជូន​ជំនូន​គ្នាទៅវិញទៅមក ពីព្រោះ​ព្យាការី​ទាំង​ពីរ​នាក់​នោះ​បាន​ធ្វើទុក្ខ​អ្នក​ដែល​រស់នៅ​លើ​ផែនដី​។