Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:41 - ព្រះគម្ពីរខ្មែរសាកល

41 ពួក​នាយកបូជាចារ្យ​ជាមួយ​ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ក៏​ចំអកឡកឡឺយ​ដាក់ព្រះអង្គ​ដូចគ្នា​ដែរ ថា​៖

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូវិន័យ​ និង​ពួក​ចាស់ទុំ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​បែប​ដូច្នោះ​ដែរ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ គេ​ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​បែប​ដូច្នោះ​ដែរ ដោយ​ពោល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 រីឯ​ពួក​នាយក​បូជា‌ចារ្យ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ឯ​ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ គេ​ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច្នោះ​ដែរ ដោយ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

41 រីឯ​ពួក​អ៊ីមុាំ ពួក​តួន និង​ពួក​អះលី‌ជំអះ​ក៏​នាំ​គ្នា​ចំអក​ដាក់​អ៊ីសា​ដូច​គេ​ដែរ ដោយ​ពោល​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:41
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកអ្នកដែល​អរសប្បាយ​នឹង​មហន្តរាយ​របស់ទូលបង្គំ ត្រូវបាន​ធ្វើឲ្យ​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ជាមួយគ្នា​។ សូមឲ្យ​ពួកអ្នកដែល​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​។


ដូច្នេះ​ឥឡូវនេះ កុំ​ចំអកឡកឡឺយ​ឡើយ ក្រែងលោ​ចំណង​របស់អ្នករាល់គ្នា​កាន់តែ​តឹងឡើង ដ្បិត​ខ្ញុំ​បាន​ឮ​ពី​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ថា ការបំផ្លាញ​ត្រូវបាន​សម្រេច​ទាស់នឹង​ផែនដី​ទាំងមូល​ហើយ​។


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


ខ្ញុំ​បាន​បំបាត់​អ្នកគង្វាល​បី​នាក់​ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​បាន​អន្ទះអន្ទែង​នឹង​ហ្វូងចៀមនោះ ហើយ​ចិត្ត​របស់ពួកវា​ក៏​ស្អប់ខ្ពើម​ខ្ញុំ​ដែរ​។


ហើយ​ពោលថា​៖ “អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ បើសិន​អ្នក​ជា​ព្រះបុត្រារបស់ព្រះ​មែន ចូរ​សង្គ្រោះ​ខ្លួនឯង ហើយ​ចុះ​ពី​ឈើឆ្កាង​មក​!”។


“វា​បាន​សង្គ្រោះ​អ្នកដទៃ ប៉ុន្តែ​មិនអាច​សង្គ្រោះ​ខ្លួនឯង​បានទេ​។ វា​ជា​ស្ដេច​អ៊ីស្រាអែល​មែន​! ចូរឲ្យ​វា​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក នោះ​យើង​នឹង​ជឿទុកចិត្តលើ​វា​!


ពោលគឺ លោក​នឹង​ត្រូវគេ​ប្រគល់​ទៅ​សាសន៍ដទៃ ហើយ​ត្រូវគេ​ចំអកឡកឡឺយ បង្អាប់បង្អោន និង​ស្ដោះ​ទឹកមាត់​ដាក់​;


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​នាយកបូជាចារ្យ ពួក​មេតម្រួត​ព្រះវិហារ និង​ពួក​ចាស់ទុំ​ដែល​មក​ចាប់​ព្រះអង្គ​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង ដូចជា​តាមចាប់​ចោរប្លន់​ឬ​?


ប្រជាជន​បាន​ឈរ​មើល រីឯ​ពួក​មេគ្រប់គ្រង​ក៏​សើចចំអក​ដាក់ព្រះអង្គ ទាំង​និយាយថា​៖ “វា​បាន​សង្គ្រោះ​អ្នកដទៃ បើសិន​វា​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​មែន ចូរឲ្យ​វា​សង្គ្រោះ​ខ្លួនឯង​ចុះ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម