ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:31 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវវែង​នោះ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង​។

សូមមើលជំពូក

Khmer Christian Bible

នៅ​ពេល​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ​ បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​បាន​ចំអក​មើល​ងាយ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ ហើយ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​វិញ រួច​នាំ​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្កាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ ក៏​ដោះ​អាវ​នោះ​ចេញ ហើយ​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​ទៅ​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង។

សូមមើលជំពូក

អាល់គីតាប

ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​អ៊ីសា​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​សម្លៀកបំពាក់​របស់​អ៊ីសា​មក​បំពាក់​ឲ្យ​អ៊ីសា​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។

សូមមើលជំពូក



ម៉ាថាយ 27:31
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ត្រូវគេ​សង្កត់សង្កិន ក៏​រងទុក្ខ ប៉ុន្តែ​លោក​មិន​បាន​បើក​មាត់​សោះ​; ដូចដែល​កូនចៀម​ត្រូវគេ​ដឹក​ទៅ​សម្លាប់ ដូចដែល​ចៀម​នៅស្ងៀមស្ងាត់​នៅមុខ​អ្នក​កាត់រោម​វា​យ៉ាងណា លោក​ក៏​មិន​បាន​បើក​មាត់​យ៉ាងនោះដែរ​។


ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។


ដូច្នេះ ពួកគេ​ក៏​ចាប់​គាត់ អូសចេញ​ទៅ​ខាងក្រៅ​ចម្ការទំពាំងបាយជូរ ហើយ​សម្លាប់​គាត់​។


“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។


នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវ​ពណ៌ស្វាយ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ចេញទៅ​ដើម្បី​ឆ្កាងព្រះអង្គ​។


ពេលនោះ ពីឡាត់​ក៏​ប្រគល់​ព្រះអង្គ​ទៅ​ពួកគេ​ដើម្បីឲ្យ​គេ​ឆ្កាង​ព្រះអង្គ​។ ដូច្នេះ ពួកគេ​ក៏​យក​ព្រះយេស៊ូវ​ទៅ​។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​សិស្ស​នោះ​ថា​៖“មើល៍! ម្ដាយ​របស់អ្នក”។ តាំងពីពេលនោះមក សិស្ស​នោះ​ក៏​ទទួល​ម្ដាយរបស់ព្រះអង្គ​ទៅក្នុង​ផ្ទះ​របស់ខ្លួន​។


រួច​អូស​គាត់​ចេញ​ទៅ​ខាងក្រៅ​ទីក្រុង គប់ដុំថ្មសម្លាប់​គាត់​។ ពួក​សាក្សី​ទាំងនោះ​ដាក់​អាវវែង​របស់​ខ្លួន​នៅទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សូល។


ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។