Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:31 - Khmer Christian Bible

31 នៅ​ពេល​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ​ បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 នៅពេល​ចំអកឡកឡឺយ​ដាក់​ព្រះអង្គ​រួចហើយ ពួកគេ​ក៏​ដោះ​អាវវែង​នោះ​ចេញ ហើយ​ពាក់​ព្រះពស្ត្រ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ក្រោយ​ពី​បាន​ចំអក​មើល​ងាយ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ ហើយ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​វិញ រួច​នាំ​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្កាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 កាល​គេ​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ ក៏​ដោះ​អាវ​នោះ​ចេញ ហើយ​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​ទៅ​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​អ៊ីសា​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​សម្លៀកបំពាក់​របស់​អ៊ីសា​មក​បំពាក់​ឲ្យ​អ៊ីសា​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:31
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​គេ​ចំអក​ វាយ​នឹង​ខ្សែតី​ ហើយ​ឆ្កាង​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី‍»‍។​


ពួកគេ​ក៏​ចាប់​កូន​ប្រុស​នោះ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយជូរ​ ហើយ​សម្លាប់​ចោល។​


«អ្នក​រាល់គ្នា​ដឹង​ថា​ ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ហើយ​ ឯ​កូន​មនុស្ស​វិញ​ ក៏​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ជាប់​ឆ្កាង​ដែរ»។​


កាល​ពួកគេ​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ក៏​ដោះ​សំពត់​ពណ៌​ស្វាយ​ពី​ព្រះអង្គ​ និង​បាន​បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​ក៏​នាំ​ព្រះអង្គ​ចេញ​ ដើម្បី​យក​ទៅ​ឆ្កាង។​


ដូច្នេះ​លោក​ពីឡាត់​ក៏​ប្រគល់​ព្រះយេស៊ូ​ឲ្យ​គេ​ឆ្កាង​ ហើយ​ពួកគេ​ក៏​យក​ព្រះអង្គ​ទៅ​


ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​ម្នាក់​នោះ​ថា៖​ «មើល៍​ នេះ​ជា​ម្តាយ​របស់​អ្នក​ហើយ!»​ តាំងពី​ពេល​នោះ​មក​ សិស្ស​ម្នាក់​នោះ​បាន​យក​នាង​ម៉ារា​ទៅ​នៅ​ផ្ទះ​របស់​គាត់។​


ពេល​ពួកគេ​អូស​គាត់​ចេញ​ទៅ​ដល់​ក្រៅ​ក្រុង​ហើយ​ ពួកគេ​ក៏​គប់​គាត់​នឹង​ដុំ​ថ្ម​ រីឯ​ពួក​សាក្សី​វិញ​បាន​ទុក​សម្លៀក​បំពាក់​របស់​ពួកគេ​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សុល។​


ហេតុនេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​ត្រូវ​រងទុក្ខ​នៅ​ក្រៅ​ទ្វារ​ក្រុង​ដែរ​ ដើម្បី​ញែក​ប្រជារាស្ដ្រ​ជា​បរិសុទ្ធ​ដោយ​ឈាម​របស់​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម