ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:3 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ យូដាស​ដែល​ក្បត់​ព្រះយេស៊ូវ​ឃើញ​ថា​ព្រះអង្គ​ត្រូវគេ​ផ្ដន្ទាទោស ក៏​មានវិប្បដិសារី ហើយ​ប្រគល់​កាក់ប្រាក់​សាមសិប​នោះ​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​វិញ

សូមមើលជំពូក

Khmer Christian Bible

កាល​យូដាស​ជា​អ្នក​ក្បត់​ព្រះយេស៊ូ​ឃើញ​ថា​ ពួកគេ​ផ្ដន្ទា​ទោស​ព្រះអង្គ​ដូច្នេះ​ក៏​សោក​ស្ដាយ​ គាត់​បាន​ប្រគល់​កាក់​ប្រាក់​សាមសិប​កាក់​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​វិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​យូដាស ជា​អ្នក​ក្បត់​ព្រះ‌អង្គ​ឃើញ​ថា​ព្រះ‌អង្គ​ជាប់​ទោស គាត់​សោក​ស្តាយ​ជា​ខ្លាំង ហើយ​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ទៅ​ប្រគល់​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​យូដាស​ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះអង្គ​ដូច្នេះ គាត់​សោក‌ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យូដាស ជា​អ្នក​បញ្ជូន​ទ្រង់ បាន​ឃើញ​ថា ទ្រង់​ជាប់​ទោស​ដូច្នោះ នោះ​វា​នឹក​ស្តាយ ក៏​យក​ប្រាក់​៣០​ទៅ​ឲ្យ​ដល់​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​វិញ

សូមមើលជំពូក

អាល់គីតាប

កាល​យូដាស ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​អ៊ីសា ឃើញ​គេ​កាត់​ទោស​អ៊ីសា​ដូច្នេះ គាត់​សោក​ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​វិញ

សូមមើលជំពូក



ម៉ាថាយ 27:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “ចូរ​បោះ​កាក់ប្រាក់ទាំងនោះ​ទៅ​ជាងស្មូន​ចុះ”។ វាជា​តម្លៃ​យ៉ាងល្អ ដែល​ខ្ញុំ​ត្រូវ​គេ​វាយតម្លៃ​។ ខ្ញុំ​ក៏​យក​កាក់ប្រាក់​សាមសិប​នោះ បោះ​ទៅ​ជាងស្មូន​នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​។


អំឡុង​អាហារពេលល្ងាច មារ​បាន​បញ្ចូល​គំនិត​រួចហើយ ក្នុង​ចិត្ត​យូដាស​កូន​របស់​ស៊ីម៉ូន​អ៊ីស្ការីយ៉ុត ឲ្យ​ក្បត់​ព្រះអង្គ​។


ក្រោយពី​គាត់​ទទួល​ដុំនំប៉័ង​នោះ សាតាំង​ក៏​ចូល​ក្នុង​គាត់​។ ដូច្នេះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“អ្វីដែល​អ្នក​នឹង​ធ្វើ ចូរ​ប្រញាប់​ធ្វើ​ចុះ”។


ដូច្នេះ យូដាស​ក៏​យក​កងទាហាន​និង​ពួក​តម្រួត ពី​ពួក​នាយកបូជាចារ្យ​និង​ពួកផារិស៊ី ទៅ​ទីនោះ មានទាំង​គោម ចន្លុះ និង​អាវុធ​។


ប៉ុន្តែ​អ្នកនេះ​បាន​ទិញ​ដី​មួយ​កន្លែង​ដោយ​រង្វាន់​នៃ​សេចក្ដីទុច្ចរិត ហើយ​ធ្លាក់សំយុងក្បាល​បែក​ពោះ នោះ​ពោះវៀន​ទាំងអស់​របស់​គាត់​ក៏​ធ្លាយចេញមក​។


ព្រោះថា​ទុក្ខព្រួយ​ស្របតាម​ព្រះ បង្កើត​ការកែប្រែចិត្ត​ដែល​នាំទៅរក​សេចក្ដីសង្គ្រោះ​ដែល​គ្មានការស្ដាយក្រោយ រីឯ​ទុក្ខព្រួយ​របស់​លោកីយ៍​វិញ នាំឲ្យមាន​សេចក្ដីស្លាប់​។