យ៉ូហាន 13:27 - ព្រះគម្ពីរខ្មែរសាកល27 ក្រោយពីគាត់ទទួលដុំនំប៉័ងនោះ សាតាំងក៏ចូលក្នុងគាត់។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្វីដែលអ្នកនឹងធ្វើ ចូរប្រញាប់ធ្វើចុះ”។ សូមមើលជំពូកKhmer Christian Bible27 ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ក្រោយគាត់ទទួលចំណិតនោះហើយ អារក្សសាតាំងក៏ចូលគាត់។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្វីដែលអ្នកបម្រុងនឹងធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ពេលយូដាសទទួលដុំនំប៉័ងនោះ មារសាតាំង*ក៏ចូលក្នុងចិត្តគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា រួចព្រះយេស៊ូវមានបន្ទូលទៅវាថា ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ សូមមើលជំពូកអាល់គីតាប27 ពេលយូដាសទទួលដុំនំបុ័ងនោះ អ៊ីព្លេសក៏ចូលក្នុងចិត្ដគាត់។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើឲ្យឆាប់ៗទៅ!»។ សូមមើលជំពូក |