មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
ម៉ាថាយ 26:69 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា មានបាវបម្រើស្រីម្នាក់ចូលមកជិតគាត់ និយាយថា៖ “អ្នកឯងក៏នៅជាមួយយេស៊ូវអ្នកកាលីឡេនោះដែរ”។ Khmer Christian Bible ពេលលោកពេត្រុសកំពុងអង្គុយនៅខាងក្រៅផ្ទះ មានស្រីបម្រើម្នាក់ចូលមកជិតគាត់ និយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកស្រុកកាលីឡេដែរ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ ពេត្រុសកំពុងអង្គុយនៅក្នុងទីលានខាងក្រៅ។ ស្រីបម្រើម្នាក់ចូលមកជិតគាត់ ហើយនិយាយថា៖ «អ្នកឯងក៏នៅជាមួយយេស៊ូវ ជាអ្នកស្រុកកាលីឡេនោះដែរ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ត្រីបម្រើរបស់មហាបូជាចារ្យ*ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពេត្រុស គាត់អង្គុយនៅក្នុងព្រះលានឰដ៏ខាងក្រៅ នោះមានបាវស្រីម្នាក់មកឯគាត់និយាយថា អ្នកឯងបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកកាលីឡេនេះដែរ អាល់គីតាប ពេលនោះ ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ដ្រីបម្រើរបស់មូស្ទីម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់អ៊ីសា ជាអ្នកស្រុកកាលីឡេដែរ!»។ |
មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។
រីឯពេត្រុសទៅតាមព្រះយេស៊ូវពីចម្ងាយ រហូតដល់ទីធ្លាដំណាក់របស់មហាបូជាចារ្យ។ គាត់ចូលទៅខាងក្នុង ហើយអង្គុយជាមួយពួកតម្រួត ដើម្បីមើលហេតុការណ៍ដែលនឹងកើតឡើង។
នៅពេលគាត់ចេញទៅដល់មាត់ទ្វារ មានបាវបម្រើស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ពួកអ្នកដែលនៅទីនោះថា៖ “អ្នកនេះធ្លាប់នៅជាមួយយេស៊ូវអ្នកណាសារ៉ែត”។
ណាថាណែលនិយាយនឹងគាត់ថា៖ “តើអាចមានអ្វីល្អ ពីណាសារ៉ែតឬ?”។ ភីលីពប្រាប់គាត់ថា៖ “ចូរមកមើលចុះ”។
អ្នកខ្លះទៀតថា៖ “អ្នកនេះជាព្រះគ្រីស្ទ”។ ប៉ុន្តែមានអ្នកផ្សេងទៀតថា៖ “ព្រះគ្រីស្ទមិនមែនយាងមកពីកាលីឡេទេ មែនទេ?
ពួកគេតបនឹងគាត់ថា៖ “មិនមែនលោកក៏មកពីកាលីឡេដែរ មែនទេ? ចូរស្រាវជ្រាវមើល៍ នោះលោកនឹងដឹងថា ព្យាការីមិនចេញមកពីកាលីឡេឡើយ!”។
ក្រោយពីម្នាក់នេះ យូដាសអ្នកកាលីឡេបានក្រោកឡើងនៅគ្រាជំរឿនប្រជាជន ហើយបានអូសទាញប្រជាជនឲ្យទៅតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយអស់អ្នកដែលតាមគាត់ក៏ត្រូវបានកម្ចាត់កម្ចាយទៅ។