ពួកគេបង្កជម្លោះ ក៏ពួនស្ទាក់ ហើយឃ្លាំមើលជំហានរបស់ខ្ញុំ ខណៈដែលចាំស្ទាក់ព្រលឹងរបស់ខ្ញុំ។
ម៉ាថាយ 26:3 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានជួបជុំគ្នានៅក្នុងដំណាក់របស់មហាបូជាចារ្យឈ្មោះកៃផាស។ Khmer Christian Bible នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នា នៅទីលានរបស់សម្ដេចសង្ឃ ឈ្មោះកៃផាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ ឈ្មោះកៃផា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា អាល់គីតាប ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស |
ពួកគេបង្កជម្លោះ ក៏ពួនស្ទាក់ ហើយឃ្លាំមើលជំហានរបស់ខ្ញុំ ខណៈដែលចាំស្ទាក់ព្រលឹងរបស់ខ្ញុំ។
ពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា មានបាវបម្រើស្រីម្នាក់ចូលមកជិតគាត់ និយាយថា៖ “អ្នកឯងក៏នៅជាមួយយេស៊ូវអ្នកកាលីឡេនោះដែរ”។
បន្ទាប់មក ពួកទាហានរបស់អភិបាលនាំព្រះយេស៊ូវទៅក្នុងវិមានអភិបាល ហើយប្រមូលកងទាហានទាំងមូលមកនៅជុំវិញព្រះអង្គ។
រីឯពេត្រុសទៅតាមព្រះយេស៊ូវពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយពួកតម្រួត។
ពេលពេត្រុសនៅខាងក្រោមក្នុងទីធ្លា មានម្នាក់ក្នុងពួកបាវបម្រើស្រីរបស់មហាបូជាចារ្យមក
ពួកគេបានបង្កាត់ភ្លើងនៅកណ្ដាលទីធ្លា ហើយអង្គុយជាមួយគ្នា ពេត្រុសក៏អង្គុយក្នុងចំណោមពួកគេដែរ។
គឺពេលដែលអាន់ណាស និងកៃផាសជាមហាបូជាចារ្យ នោះព្រះបន្ទូលរបស់ព្រះបានមកដល់យ៉ូហានកូនសាការី នៅទីរហោស្ថាន។
រីឯពួកនាយកបូជាចារ្យ និងពួកផារិស៊ីចេញសេចក្ដីបង្គាប់រួចហើយថា ប្រសិនបើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេចាប់ព្រះអង្គ៕
ពួកគេនាំព្រះយេស៊ូវពីកៃផាសទៅវិមានអភិបាល; ពេលនោះជាពេលព្រឹកព្រលឹម។ ពួកគេមិនចូលទៅក្នុងវិមាននោះទេ ដើម្បីកុំឲ្យត្រូវបានធ្វើឲ្យសៅហ្មង ក្រែងលោមិនបានហូបអាហារបុណ្យរំលង។