ម៉ាថាយ 26:2 - ព្រះគម្ពីរខ្មែរសាកល “អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀតដល់បុណ្យរំលង ហើយកូនមនុស្សនឹងត្រូវប្រគល់ឲ្យគេឆ្កាង”។ Khmer Christian Bible «អ្នករាល់គ្នាដឹងថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលងហើយ ឯកូនមនុស្សវិញ ក៏ត្រូវគេបញ្ជូនឲ្យទៅជាប់ឆ្កាងដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀតដល់ថ្ងៃបុណ្យរំលង ហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឆ្កាង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យចម្លង* គេនឹងចាប់បុត្រមនុស្ស*បញ្ជូនទៅឆ្កាង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ។ អាល់គីតាប «អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យរំលង គេនឹងចាប់បុត្រាមនុស្សបញ្ជូនទៅឆ្កាង»។ |
នៅពេលពួកគេកំពុងជួបជុំគ្នានៅកាលីឡេ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖“កូនមនុស្សរៀបនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស
ទាំងនិយាយថា៖ “ខ្ញុំបានប្រព្រឹត្តបាប ដោយក្បត់នឹងឈាមដែលគ្មានទោស”។ ប៉ុន្តែពួកគេតបថា៖ “តើរឿងនេះជាអ្វីនឹងយើង? អ្នកទទួលខុសត្រូវខ្លួនឯងទៅ!”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំប្រាថ្នាចង់ហូបអាហារបុណ្យរំលងនេះជាមួយអ្នករាល់គ្នាខ្លាំងណាស់ មុនខ្ញុំរងទុក្ខ។
បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ។ មានមនុស្សជាច្រើនឡើងពីជនបទទៅយេរូសាឡិមមុនថ្ងៃបុណ្យ ដើម្បីជម្រះកាយឲ្យបរិសុទ្ធ។
ប្រាំមួយថ្ងៃមុនបុណ្យរំលង ព្រះយេស៊ូវយាងមកដល់បេថានី ជាកន្លែងដែលឡាសារនៅ។ គាត់ជាអ្នកដែលព្រះអង្គលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
រីឯយូដាសដែលក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវបានជួបជុំជាមួយពួកសិស្សនៅទីនោះជាញឹកញាប់។
គេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលព្រះអង្គមានបន្ទូលឲ្យដឹងថាព្រះអង្គរៀបនឹងសុគតដោយការសុគតបែបណា ត្រូវបានបំពេញឲ្យសម្រេច។