កម្រៃរបស់នាង និងប្រាក់ឈ្នួលរបស់នាង នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ា។ គេនឹងមិនសន្សំទុក ក៏មិនប្រមូលទុកទៀតទេ ដ្បិតកម្រៃរបស់នាងនឹងបានសម្រាប់អ្នកដែលរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានហូបឆ្អែត និងបានសម្រាប់សម្លៀកបំពាក់យ៉ាងល្អ៕
ម៉ាថាយ 25:16 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលទទួលប្រាំឋាឡាន់នោះ ក៏ចេញទៅធ្វើជំនួញជាមួយនឹងប្រាក់ទាំងនោះភ្លាម ហើយចំណេញបានប្រាំឋាឡាន់ទៀត។ Khmer Christian Bible ម្នាក់ដែលបានទទួលប្រាំឋាឡាន់ ក៏យកលុយទាំងនោះចេញទៅធ្វើការរកស៊ីភ្លាម ហើយក៏បានចំណេញប្រាំឋាឡាន់ទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញបាន៥ពាន់ទៀត អាល់គីតាប អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។ |
កម្រៃរបស់នាង និងប្រាក់ឈ្នួលរបស់នាង នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ា។ គេនឹងមិនសន្សំទុក ក៏មិនប្រមូលទុកទៀតទេ ដ្បិតកម្រៃរបស់នាងនឹងបានសម្រាប់អ្នកដែលរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានហូបឆ្អែត និងបានសម្រាប់សម្លៀកបំពាក់យ៉ាងល្អ៕
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់ត្រូវគេនាំមកឯទ្រង់។
លោកក៏ហៅបាវបម្រើដប់នាក់របស់ខ្លួនមក ហើយប្រគល់ដប់មីណាដល់ពួកគេ ទាំងនិយាយថា: ‘ចូរធ្វើជំនួញរហូតដល់ខ្ញុំមកវិញ’។
ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ
ប៉ុន្តែដោយសារតែព្រះគុណរបស់ព្រះ ខ្ញុំបានដូចសព្វថ្ងៃនេះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ ក៏មិនបានទៅជាឥតប្រយោជន៍ឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំបានធ្វើការនឿយហត់ច្រើនជាងពួកសាវ័កទាំងអស់នោះទៅទៀត; តាមពិតមិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះដែលគង់នៅជាមួយខ្ញុំវិញ។