“ចូរស្ដាប់ពាក្យឧបមាមួយទៀត: មានបុរសម្នាក់ជាម្ចាស់ចម្ការ លោកបានធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
ម៉ាថាយ 25:14 - ព្រះគម្ពីរខ្មែរសាកល “អាណាចក្រស្ថានសួគ៌គឺដូចជាអ្នកដំណើរម្នាក់ដែលហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់អ្វីៗដែលលោកមានដល់ពួកគេ។ Khmer Christian Bible ព្រោះការនេះប្រៀបដូចជាបុរសម្នាក់ ដែលត្រូវធ្វើដំណើរ និងបានហៅពួកបាវបម្រើរបស់ខ្លួនមក ហើយប្រគល់ទ្រព្យសម្បត្ដិរបស់គាត់ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដ្បិតដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលហៀបនឹងចេញដំណើរ បានហៅពួកអ្នកបម្រើរបស់ខ្លួនមកប្រគល់ទ្រព្យសម្បត្តិទុកនឹងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ អាល់គីតាប «នគរ នៃអុលឡោះ ប្រៀបបាននឹងបុរសម្នាក់ ដែលហៀបចេញដំណើរទៅស្រុកឆ្ងាយ។ គាត់ហៅពួកអ្នកបម្រើមកប្រគល់ទ្រព្យសម្បត្តិឲ្យ។ |
“ចូរស្ដាប់ពាក្យឧបមាមួយទៀត: មានបុរសម្នាក់ជាម្ចាស់ចម្ការ លោកបានធ្វើចម្ការទំពាំងបាយជូរ ព័ទ្ធរបងជុំវិញ ជីកទីបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សាងសង់ប៉ម ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយ។
គឺដូចជាអ្នកដំណើរម្នាក់ចាកចេញពីផ្ទះ ហើយប្រគល់សិទ្ធិអំណាច និងការងារដល់ពួកបាវបម្រើរបស់គាត់រៀងៗខ្លួន ព្រមទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតីផង។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងប្រជាជនជាពាក្យឧបមានេះថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយអស់រយៈពេលយ៉ាងយូរ។
ចុះអ័ប៉ុឡូសជាអ្វី? ហើយប៉ូលជាអ្វី? ជាអ្នកបម្រើដែលអ្នករាល់គ្នាបានជឿតាមរយៈពួកគេ តាមដែលព្រះអម្ចាស់បានប្រទានឲ្យម្នាក់ៗប៉ុណ្ណោះ។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន