“តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ លោកចូលទៅប្រាប់កូនច្បងថា: ‘កូនអើយ ថ្ងៃនេះ ចូរទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ’។
ម៉ាថាយ 21:29 - ព្រះគម្ពីរខ្មែរសាកល “កូនច្បងតបថា: ‘ខ្ញុំមិនចង់ទៅទេ’ ប៉ុន្តែក្រោយមក គាត់ក៏កែប្រែចិត្ត ហើយចេញទៅ។ Khmer Christian Bible វាតបវិញថា ខ្ញុំមិនចង់ទៅទេ ប៉ុន្ដែក្រោយមក វាដូរគំនិតវិញ ហើយក៏ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូននោះតបថា៖ "ខ្ញុំមិនទៅទេ" ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!”។ ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ អាល់គីតាប កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្ដែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ |
“តើអ្នករាល់គ្នាគិតដូចម្ដេច? បុរសម្នាក់មានកូនពីរនាក់។ លោកចូលទៅប្រាប់កូនច្បងថា: ‘កូនអើយ ថ្ងៃនេះ ចូរទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ’។
បន្ទាប់មក ឪពុកចូលទៅជិតកូនទីពីរ ហើយប្រាប់ដូចគ្នា។ “កូនទីពីរតបថា: ‘លោកឪពុកអើយ ខ្ញុំនឹងទៅ’ ប៉ុន្តែគាត់មិនបានទៅទេ។
“ក្នុងចំណោមកូនទាំងពីរនាក់នេះ តើកូនណាបានធ្វើតាមបំណងរបស់ឪពុក?”។ ពួកគេឆ្លើយថា៖ “កូនច្បង”។ ព្រះយេស៊ូវមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងអាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា
មុនដំបូង ខ្ញុំព្រះបាទចាប់ផ្ដើមប្រកាសនៅដាម៉ាស់ ហើយបន្ទាប់មកនៅយេរូសាឡិម ស្រុកយូឌាទាំងមូល និងដល់សាសន៍ដទៃ ឲ្យពួកគេកែប្រែចិត្ត បែរមករកព្រះវិញ ទាំងប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្ត។
អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវបានលាងសម្អាត និងញែកជាវិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងក្នុងព្រះវិញ្ញាណរបស់ព្រះនៃយើង។