Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:29 - Khmer Christian Bible

29 វា​តប​វិញ​ថា​ ខ្ញុំ​មិន​ចង់​ទៅ​ទេ​ ប៉ុន្ដែ​ក្រោយ​មក​ វា​ដូរ​គំនិត​វិញ​ ហើយ​ក៏​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 “កូនច្បង​តប​ថា​: ‘ខ្ញុំ​មិន​ចង់​ទៅ​ទេ’ ប៉ុន្តែ​ក្រោយមក គាត់​ក៏​កែប្រែចិត្ត ហើយ​ចេញទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 កូន​នោះ​តប​ថា៖ "ខ្ញុំ​មិន​ទៅ​ទេ" ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!”។ ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចម្ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 កូន​នោះ​ប្រកែក​ថា ខ្ញុំ​មិន​ទៅ​ទេ ដល់​ក្រោយ​មក​វា​ប្រែ​ចិត្ត​ជា​ទៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!” ប៉ុន្ដែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចម្ការ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:29
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច?​ មាន​បុរស​ម្នាក់​មាន​កូន​ពីរ​នាក់​ គាត់​បាន​ចូល​មក​ជិត​កូន​ទី​មួយ​ប្រាប់​ថា​ កូន​អើយ‍!​ ថ្ងៃ​នេះ​កូន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​ចុះ​


បុរស​នោះ​បាន​ទៅ​ប្រាប់​កូន​ម្នាក់​ទៀត​ដូច​មុន​ នោះ​វា​តប​វិញ​ថា​ លោក​ឪពុក​អើយ‍!​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​វា​មិន​បាន​ទៅ​ទេ​


ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់​នេះ​ តើ​កូន​មួយ​ណា​ធ្វើ​តាម​បំណង​របស់​ឪពុក?»​ ពួកគេ​ឆ្លើយ​ថា៖​ «កូន​ទី​មួយ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​ពួក​លោក​ជា​ប្រាកដ​ថា​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួក​លោក។​


គឺ​មុន​ដំបូង​ ខ្ញុំ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់​ និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​ដែរ​ ព្រមទាំង​ក្នុង​ស្រុក​យូដា​ទាំង​មូល​ និង​ដល់​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ដ​បែរ​មក​ឯ​ព្រះជាម្ចាស់​ ទាំង​ប្រព្រឹត្ដ​អំពើ​ដែល​ស័ក្ដិសម​នឹង​ការ​ប្រែចិត្ដ។​


ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម