ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 21:17 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ព្រះអង្គ​ទ្រង់​ចាកចេញ​ពី​ពួកគេ ហើយ​យាង​ចេញ​ពី​ទីក្រុង​ទៅ​បេថានី រួច​ស្នាក់នៅ​ទីនោះ​មួយយប់​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​បាន​ចាក​ចេញ​ពី​ពួកគេ​ ហើយ​យាង​ចេញ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​បេថានី​ និង​បាន​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​នោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ចាក​ចេញ​ពី​ពួក​គេ យាង​ទៅ​ភូមិ​បេតថានី ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​យប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ទុក​គេ​ចោល ហើយ​យាង​ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេតថា‌នី រួច​ស្នាក់​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​លះ​ចោល​គេ​យាង​ចេញ​ទៅ​ឯ​ភូមិ​បេថានី​ទៅ ក៏​ផ្ទំ​នៅ​ទី​នោះ​១​យប់។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ទុក​គេ​ចោល គាត់​ចេញ​ពី​ទី‌ក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថា‌នី ហើយ​ស្នាក់​នៅ​ទីនោះ។

សូមមើលជំពូក



ម៉ាថាយ 21:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ជំនាន់​ដ៏អាក្រក់ និង​ផិតក្បត់​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់យ៉ូណាស​ប៉ុណ្ណោះ”។ រួច​ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ​ទៅ​។


ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។


នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកជិត​យេរូសាឡិម គឺ​ដល់​បេតផាសេ និង​បេថានី ត្រង់​ភ្នំ​ដើមអូលីវ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​របស់​ព្រះអង្គ​ឲ្យទៅ


ព្រះយេស៊ូវ​យាង​ទៅដល់​យេរូសាឡិម ហើយ​ចូលក្នុង​ព្រះវិហារ​។ នៅពេល​ទត​មើលជុំវិញ​សព្វគ្រប់​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ​បេថានី​ជាមួយ​សាវ័ក​ទាំង​ដប់ពីរ​នាក់ ដ្បិត​ជ្រុល​ម៉ោង​ហើយ​។


លុះដល់​ពេល​ល្ងាច ព្រះអង្គនិងពួកសិស្ស​ក៏​ចេញទៅ​ខាងក្រៅ​ទីក្រុង​។


ព្រះយេស៊ូវ​គង់នៅ​បេថានី​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជា​មនុស្សឃ្លង់​។ ពេល​ព្រះអង្គ​កំពុង​គង់នៅតុអាហារ មាន​ស្ត្រី​ម្នាក់​ចូលមក ទាំង​កាន់​ដបថ្មកែវ​ដែលមាន​ប្រេងក្រអូប​ណារ៍ដូ​សុទ្ធ​ដ៏មានតម្លៃ​។ នាង​បំបែក​ដបថ្មកែវ​នោះ ហើយ​ចាក់​ប្រេង​លើ​ព្រះសិរ​របស់​ព្រះអង្គ​។


ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ​បឹង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកពី​កាលីឡេ​ទៅតាម​ព្រះអង្គ ព្រមទាំង​មកពី​យូឌា


នៅពេល​ធ្វើដំណើរ​ទៅ ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​ភូមិ​មួយ​។ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា​បាន​ទទួល​ព្រះអង្គ​។


នៅពេល​យាង​មកជិត​បេតផាសេ និង​បេថានី ត្រង់​ភ្នំ​មួយ​ដែល​គេ​ហៅថា “ភ្នំដើមអូលីវ” ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ


ព្រះយេស៊ូវ​ទ្រង់​នាំ​ពួកគេ​ចេញទៅ​ខាងក្រៅ​រហូតដល់​បេថានី ហើយ​លើក​ព្រះហស្ត​ឡើង​ប្រទានពរ​ពួកគេ​។


មាន​បុរស​ម្នាក់​មានជំងឺ គាត់​ឈ្មោះ​ឡាសារ នៅ​បេថានី​ជា​ភូមិ​របស់​ម៉ារា និង​ម៉ាថា​បងស្រី​របស់​នាង​។


បេថានី​នៅ​ជិត​យេរូសាឡិម ចម្ងាយ​ប្រមាណ​បីគីឡូម៉ែត្រ​។