Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 11:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​ព្រះយេស៊ូវ និងពួកសិស្ស​មកជិត​យេរូសាឡិម គឺ​ដល់​បេតផាសេ និង​បេថានី ត្រង់​ភ្នំ​ដើមអូលីវ ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​របស់​ព្រះអង្គ​ឲ្យទៅ

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ពេល​ពួកគេ​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ នៅ​ត្រង់​ក្រុង​បេតផាសេ​ និង​ក្រុង​បេថានី​ក្បែរ​ភ្នំ​ដើម​អូលីវ​ ព្រះអង្គ​ក៏​ចាត់​សិស្ស​ព្រះអង្គ​ពីរ​នាក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​គេ​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ត្រង់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថា‌នី ជិត​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេតផា‌សេ និង​ភូមិ​បេតថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម ដល់​ភូមិ​បេត‌ផាសេ នឹង​បេថានី ទន្ទឹម​នឹង​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ៊ីសា​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថានី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ អ៊ីសា​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន​ដោយ​មាន​ប្រសាសន៍​ថា៖

សូមមើលជំពូក ចម្លង




ម៉ាកុស 11:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះបាទា​របស់ព្រះអង្គ​នឹង​ឈរ​លើ​ភ្នំ​ដើមអូលីវ ដែល​នៅទល់មុខ​យេរូសាឡិម​នៅ​ទិសខាងកើត ហើយ​ភ្នំ​ដើមអូលីវ​នឹង​ត្រូវបាន​ពុះ​ជា​ពីរ​ដោយ​ជ្រលងភ្នំ​ដ៏ធំ​ក្រៃលែង ពី​ទិសខាងកើត​ទៅ​ទិសខាងលិច រហូតដល់​ពាក់កណ្ដាល​នៃ​ភ្នំ​នឹង​រើចេញ​ទៅ​ទិសខាងជើង ហើយ​ពាក់កណ្ដាល​ទៀត​ទៅ​ទិសខាងត្បូង​។


បន្ទាប់មក ព្រះអង្គ​ទ្រង់​ចាកចេញ​ពី​ពួកគេ ហើយ​យាង​ចេញ​ពី​ទីក្រុង​ទៅ​បេថានី រួច​ស្នាក់នៅ​ទីនោះ​មួយយប់​។


ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ ពួក​សិស្ស​ក៏​ចូលមកជិត​ព្រះអង្គ​តែក្រុមពួកគេ ទូល​សួរថា​៖ “សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​អ្វី​ជា​ទីសម្គាល់​នៃ​ការមកដល់​របស់លោក និង​ចុងបញ្ចប់​នៃពិភពលោក​?”។


ក្រោយពី​ច្រៀងសរសើរតម្កើង​ហើយ ពួកគេ​ក៏​ចេញទៅ​ភ្នំ​ដើមអូលីវ​។


ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ទៅ​ភូមិ​នៅខាងមុខ​ពួកអ្នក​ចុះ​។ នៅពេល​ចូល​ក្នុង​ភូមិនោះ​ភ្លាម ពួកអ្នក​នឹង​ឃើញ​កូនលា​មួយ​ដែល​គ្មានអ្នកណា​ធ្លាប់​ជិះ ត្រូវគេ​ចង​ទុក​នៅទីនោះ​។ ចូរ​ស្រាយ​វា​ដឹកមក​ចុះ​។


ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ​ទល់មុខ​ព្រះវិហារ​។ ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះអង្គ​ដោយឡែក​ថា៖


ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ ដោយ​មានបន្ទូលថា​៖“ចូរ​ទៅ​ក្នុង​ទីក្រុង នោះ​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​ជួប​ពួកអ្នក​។ ចូរ​ទៅតាម​គាត់​ចុះ​។


ព្រះអង្គ​ទ្រង់​ហៅ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក ហើយ​ចាប់ផ្ដើម​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យ​ទៅ ព្រមទាំង​ប្រទាន​សិទ្ធិអំណាច​លើ​វិញ្ញាណអសោច​ដល់​ពួកគេ​ផង​។


រីឯ​ព្រះយេស៊ូវ​យាង​ទៅ​ភ្នំ​ដើមអូលីវ​។


បន្ទាប់មក ពួកគេ​ក៏​ត្រឡប់​ពី​ភ្នំ​មួយ​ដែល​ហៅថា “ភ្នំដើមអូលីវ” ទៅ​យេរូសាឡិម​វិញ​។ ភ្នំនោះ​នៅ​ជិត​យេរូសាឡិម មាន​ចម្ងាយផ្លូវ​ដែលអនុញ្ញាតឲ្យធ្វើដំណើរ​ក្នុង​ថ្ងៃសប្ប័ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម