ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។
ម៉ាថាយ 19:10 - ព្រះគម្ពីរខ្មែរសាកល ពួកសិស្សរបស់ព្រះអង្គទូលថា៖ “បើសិនល័ក្ខខ័ណ្ឌរវាងប្ដី និងប្រពន្ធគឺដូច្នេះមែន នោះមិនរៀបការប្រសើរជាង”។ Khmer Christian Bible ពួកសិស្សរបស់ព្រះអង្គទូលថា៖ «បើរវាងប្ដីប្រពន្ធក្នុងករណីបែបនេះ នោះមិនរៀបការប្រសើរជាង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «បើបុរសដែលមានប្រពន្ធមានករណីបែបនេះ ស៊ូកុំរៀបការប្រសើរជាង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្ស*នាំគ្នាទូលព្រះអង្គថា៖ «បើមានលក្ខខណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលទ្រង់ថា បើរបៀបនៃមនុស្សដែលមានប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង អាល់គីតាប សិស្សនាំគ្នាជម្រាបអ៊ីសាថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ |
ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលទៀតថា៖ “មនុស្សនៅតែម្នាក់ឯងមិនល្អទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់សម្រាប់គេ ដែលសមនឹងគេ”។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“មិនមែនមនុស្សទាំងអស់អាចទទួលយកពាក្យនេះបានទេ មានតែអ្នកដែលបានប្រទានឲ្យប៉ុណ្ណោះ ដែលអាចទទួលយកបាន។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។
ខ្ញុំសូមប្រាប់ពួកអ្នកគ្មានប្រពន្ធ និងពួកស្ត្រីមេម៉ាយថា ប្រសិនបើពួកគេនៅដដែលដូចខ្ញុំ នោះជាការល្អសម្រាប់ពួកគេ។
ហើយពួកគេហាមមិនឲ្យរៀបការ ទាំងឲ្យតមអាហារដែលព្រះបាននិម្មិតបង្កើតមកដើម្បីឲ្យអ្នកដែលជឿ និងអ្នកដែលស្គាល់សេចក្ដីពិត បានទទួលយកដោយអរព្រះគុណ។