មានពួកផារិស៊ី និងពួកសាឌូស៊ីចូលមកជិត ល្បងលព្រះយេស៊ូវដោយសុំព្រះអង្គឲ្យបង្ហាញទីសម្គាល់មួយពីលើមេឃដល់ពួកគេ។
ម៉ាថាយ 16:6 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីចុះ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរប្រុងប្រយ័ត្ននឹងមេនំប៉័ងរបស់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរពិចារណា ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី* និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ី*ឲ្យមែនទែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ចូរឲ្យពិចារណា ហើយប្រុងប្រយ័តចំពោះដំបែរបស់ពួកផារិស៊ី នឹងពួកសាឌូស៊ីឲ្យមែនទែន អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី និងមេម្សៅរបស់ពួកខាងគណៈសាឌូស៊ីឲ្យមែនទែន»។ |
មានពួកផារិស៊ី និងពួកសាឌូស៊ីចូលមកជិត ល្បងលព្រះយេស៊ូវដោយសុំព្រះអង្គឲ្យបង្ហាញទីសម្គាល់មួយពីលើមេឃដល់ពួកគេ។
ម្ដេចក៏អ្នករាល់គ្នាមិនយល់ថាខ្ញុំបាននិយាយនឹងអ្នករាល់គ្នាមិនមែនអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ?”។
ពេលនោះទើបពួកគេយល់ថា ព្រះអង្គមានបន្ទូលមិនមែនឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅនំប៉័ងនោះទេ គឺឲ្យប្រយ័ត្នប្រយែងនឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
ប៉ុន្តែនៅពេលយ៉ូហានឃើញពួកផារិស៊ី និងពួកសាឌូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹករបស់គាត់ គាត់ក៏និយាយនឹងពួកគេថា៖ “ពូជពស់វែកអើយ! តើនរណាបានប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីព្រះពិរោធដែលរៀបនឹងមក?
ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
ពេលនោះ មានមនុស្សច្រើនកុះករបានផ្ដុំគ្នា រហូតដល់ជាន់គ្នា។ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គជាមុនថា៖“ចូរអ្នករាល់គ្នាប្រយ័ត្នប្រយែងនឹងមេម្សៅ ដែលជាពុតត្បុតរបស់ពួកផារិស៊ី។
បន្ទាប់មកព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងការលោភលន់គ្រប់យ៉ាង ដ្បិតជីវិតរបស់មនុស្សមិនស្ថិតនៅលើភាពសម្បូរហូរហៀរនៃធនធានរបស់ខ្លួនទេ”។