ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះឬទេ?”។ ពួកគេទូលព្រះអង្គថា៖ “បាទ យល់ហើយ”។
ម៉ាថាយ 15:16 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលថា៖“តើអ្នករាល់គ្នាក៏នៅតែខ្វះសមត្ថភាពយល់ដឹងដែរឬ? Khmer Christian Bible ព្រះអង្គមានបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ដែរឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «អ្នករាល់គ្នានៅតែគ្មានប្រាជ្ញាដូចគេដែរឬ! |
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះឬទេ?”។ ពួកគេទូលព្រះអង្គថា៖ “បាទ យល់ហើយ”។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្សមក ហើយមានបន្ទូលនឹងពួកគេថា៖“ចូរស្ដាប់ ហើយយល់ចុះ
តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ គឺចូលក្នុងពោះ ហើយចេញទៅក្នុងបង្គន់?
ម្ដេចក៏អ្នករាល់គ្នាមិនយល់ថាខ្ញុំបាននិយាយនឹងអ្នករាល់គ្នាមិនមែនអំពីនំប៉័ងទេ គឺឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ?”។
តើអ្នករាល់គ្នាមិនទាន់យល់ទេឬ? តើអ្នករាល់គ្នាមិនចាំទេឬថា នំប៉័ងប្រាំដែលឲ្យប្រាំពាន់នាក់នោះ ប្រមូលបានប៉ុន្មានកន្ត្រក?
ព្រះអង្គក៏មានបន្ទូលថា៖“តើអ្នករាល់គ្នាក៏ខ្វះសមត្ថភាពយល់ដឹងដល់ថ្នាក់ហ្នឹងដែរឬ? តើអ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗទាំងអស់ពីខាងក្រៅដែលចូលក្នុងមនុស្ស មិនអាចធ្វើឲ្យមនុស្សសៅហ្មងបានឡើយ?
ប៉ុន្តែពួកសិស្សមិនយល់សេចក្ដីទាំងនេះសោះ។ ព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដូច្នេះពួកគេក៏មិនដឹងថាព្រះអង្គមានបន្ទូលអំពីអ្វីទេ។
ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ពីព្រោះព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដើម្បីកុំឲ្យយល់អត្ថន័យឡើយ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។
តាមពិត អ្នករាល់គ្នាគួរតែធ្វើជាគ្រូត្រឹមពេលឥឡូវនេះ ប៉ុន្តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀនគោលការណ៍បឋមនៃព្រះបន្ទូលរបស់ព្រះម្ដងទៀត។ អ្នករាល់គ្នាបែរជាត្រូវការទឹកដោះទៅវិញ គឺមិនមែនអាហាររឹងទេ។