ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 15:12 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ពួក​សិស្ស​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ជ្រាប​ឬទេ​ថា ពួកផារិស៊ី​ទាស់ចិត្ត ពេល​ឮ​ព្រះបន្ទូល​នេះ​?”។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «តើ​លោកគ្រូ​ជ្រាប​ដែរ​ឬ​ទេ​ថា​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទាស់ចិត្ដ​ណាស់​ ពេល​ឮ​ពាក្យ​នេះ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​សិស្ស​ចូល​មក​ជិត ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ជ្រាប​ថា ពួក​ផារិស៊ី​អន់​ចិត្ត​ឬ​ទេ ពេល​គេ​ឮ​សេចក្តី​នេះ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា តើ​ទ្រង់​ជ្រាប​ថា ពួក​ផារិស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្ដី​នោះ​ឬ​ទេ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ​សិស្ស នាំ​គ្នា ចូល​មក​ជិត​អ៊ីសា​ហើយ​ជម្រាប​ថា៖ «សូម​តួន​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី​ទាស់​ចិត្ដ​ណាស់ មក​ពី​ឮ​តួន​មាន​ប្រសាសន៍​ដូច្នេះ»។

សូមមើលជំពូក



ម៉ាថាយ 15:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នកណាក៏ដោយដែល​មិន​ជំពប់ដួលដោយសារតែ​ខ្ញុំ”។


មិនមែន​អ្វី​ដែល​ចូល​តាម​មាត់ ធ្វើឲ្យ​មនុស្ស​សៅហ្មង​នោះ​ឡើយ គឺ​អ្វី​ដែល​ចេញមក​ពី​មាត់​វិញ​ទេ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង”។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“អស់ទាំង​រុក្ខជាតិ​ដែល​ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​មិន​បាន​ដាំ នឹង​ត្រូវបាន​ដកចោល​។


ប៉ុន្តែ​ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យ​គេ​ជំពប់ដួល ចូរ​អ្នក​ទៅ​បឹងបោះ​ផ្លែសន្ទូច​ទៅ ហើយ​យក​ត្រី​ទីមួយ​ដែល​ស្ទូចបាន បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតាមួយ​។ ចូរ​យក​កាក់នោះ​ទៅ​បង់​ឲ្យ​ពួកគេ​សម្រាប់​ខ្ញុំ និង​អ្នក​ចុះ”៕


យើង​មិន​ផ្ដល់​ឱកាសឲ្យ​អ្នកណា​ជំពប់ដួល​ក្នុង​រឿងអ្វីមួយ​ឡើយ ដើម្បីកុំឲ្យ​ការងារបម្រើ​នេះ​ត្រូវគេ​ចាប់កំហុស


យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។


រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។