អ័ប្រាហាំក៏ប្រញាប់ចូលទៅក្នុងរោង ហើយប្រាប់សារ៉ាថា៖ “ចូរប្រញាប់ច្របាច់ម្សៅម៉ដ្ដបីរង្វាល់ ធ្វើនំប៉័ងទៅ”។
ម៉ាថាយ 13:33 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាមួយទៀតថា៖“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាមេម្សៅដែលស្ត្រីម្នាក់បានយកមកលាយក្នុងម្សៅបីរង្វាល់រហូតដល់ធ្វើឲ្យម្សៅទាំងមូលដោរឡើង”។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយទៀតថា៖ «នគរស្ថានសួគ៌ប្រៀបដូចជាមេនំប៉័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់មេនំប៉័ងនោះធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំប៉័ង ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូល ពាក្យប្រៀបប្រដូចនេះ ឲ្យគេទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់ បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់។ អាល់គីតាប អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាមួយទៀតថា៖ «នគរនៃអុលឡោះប្រៀបបីដូចជាមេនំបុ័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។ |
អ័ប្រាហាំក៏ប្រញាប់ចូលទៅក្នុងរោង ហើយប្រាប់សារ៉ាថា៖ “ចូរប្រញាប់ច្របាច់ម្សៅម៉ដ្ដបីរង្វាល់ ធ្វើនំប៉័ងទៅ”។
ព្រះយេស៊ូវបានលើកពាក្យឧបមាមួយទៀតដល់ពួកគេ ដោយមានបន្ទូលថា៖“អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងមនុស្សម្នាក់ដែលសាបព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់ខ្លួន។
ប្រសិនបើព្រះអម្ចាស់មិនបន្ថយថ្ងៃទាំងនោះទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំងដែលព្រះអង្គបានជ្រើសរើស ព្រះអង្គបានបន្ថយថ្ងៃទាំងនោះហើយ។
គឺដូចជាមេម្សៅដែលស្ត្រីម្នាក់បានយកមកលាយក្នុងម្សៅបីរង្វាល់រហូតដល់ធ្វើឲ្យម្សៅទាំងមូលដោរឡើង”។
អស់ទាំងមែកនៅជាប់នឹងខ្ញុំដែលមិនបង្កើតផល ព្រះអង្គយកមែកនោះចេញ រីឯអស់ទាំងមែកដែលបង្កើតផល ព្រះអង្គលះមែកនោះ ដើម្បីឲ្យបង្កើតផលកាន់តែច្រើន។
ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមកិច្ចការល្អក្នុងអ្នករាល់គ្នា ព្រះអង្គនឹងបង្ហើយការនោះត្រឹមថ្ងៃរបស់ព្រះគ្រីស្ទយេស៊ូវ។
ខ្ញុំអធិស្ឋានការនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាកាន់តែចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវ និងសមត្ថភាពដឹងខុសដឹងត្រូវគ្រប់ជំពូក
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚