ប៉ុន្តែនៅពេលពួកផារិស៊ីឮដូច្នេះ ក៏និយាយថា៖ “អ្នកនេះមិនអាចដេញអារក្សបានទេ លើកលែងតែដោយបេលសេប៊ូលមេអារក្សប៉ុណ្ណោះ!”។
ម៉ាថាយ 12:45 - ព្រះគម្ពីរខ្មែរសាកល វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមកជាមួយ ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត។ ជំនាន់អាក្រក់នេះនឹងបានដូច្នេះដែរ”។ Khmer Christian Bible នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀត ដែលឤក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងឤក្រក់ជាងមុនទៅទៀត ហើយមនុស្សជំនាន់ដ៏ឤក្រក់នេះក៏ដូច្នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វានឹងចេញទៅបបួលវិញ្ញាណអាក្រក់ប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។ អាល់គីតាប វានឹងចេញទៅបបួលអ៊ីព្លេសប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។ |
ប៉ុន្តែនៅពេលពួកផារិស៊ីឮដូច្នេះ ក៏និយាយថា៖ “អ្នកនេះមិនអាចដេញអារក្សបានទេ លើកលែងតែដោយបេលសេប៊ូលមេអារក្សប៉ុណ្ណោះ!”។
ដូច្នេះវានិយាយថា: ‘អញនឹងត្រឡប់ទៅផ្ទះរបស់អញវិញ គឺកន្លែងដែលអញបានចេញមក’។ នៅពេលវាមកដល់ក៏ឃើញទីនោះនៅទំនេរ ហើយត្រូវបានបោសសម្អាត ព្រមទាំងមានសណ្ដាប់ធ្នាប់ផង
ប៉ុន្តែអារក្សប្រភេទនេះមិនចេញទេ លើកលែងតែតាមរយៈការអធិស្ឋាន និងការតមអាហារប៉ុណ្ណោះ”។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាធ្វើដំណើរចុះឡើងតាមសមុទ្រ និងដីគោក ដើម្បីបង្កើតអ្នកចូលសាសនាម្នាក់។ កាលណាអ្នកនោះបានជាអ្នកកាន់សាសនា ហើយ អ្នករាល់គ្នាក៏ធ្វើឲ្យគាត់ទៅជាកូននៃស្ថាននរក លើសជាងអ្នករាល់គ្នាទ្វេដង។
ពួកអ្នកនាំផ្លូវខ្វាក់ភ្នែកអើយ អ្នករាល់គ្នាច្រោះមមង់ចេញ ប៉ុន្តែលេបអូដ្ឋចូលវិញ!
នៅព្រឹកព្រលឹមថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលេចមកមុនដំបូងដល់ម៉ារាអ្នកម៉ាក់ដាឡាដែលព្រះអង្គធ្លាប់ដេញអារក្សប្រាំពីរឲ្យចេញពីនាង។
ព្រះអង្គទ្រង់សួរវាថា៖“តើឯងឈ្មោះអ្វី?”។ វាទូលឆ្លើយថា៖ “ទូលបង្គំឈ្មោះកងទ័ព ពីព្រោះយើងខ្ញុំមានគ្នាច្រើន”។
វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមក ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត”។
ដ្បិតការតយុទ្ធរបស់យើងមិនមែនទាស់នឹងឈាម ឬសាច់ទេ គឺទាស់នឹងអំណាចគ្រប់គ្រង សិទ្ធិអំណាច មេត្រួតត្រាលោកីយ៍ដ៏ងងឹតនេះ និងកងកម្លាំងខាងវិញ្ញាណនៃសេចក្ដីអាក្រក់នៅលើមេឃ។
ប៉ុន្តែយើងមិនមែនជាមនុស្សដែលដកខ្លួនថយ ហើយវិនាសនោះទេ គឺយើងជាមនុស្សដែលមានជំនឿ ហើយរក្សាព្រលឹងរបស់ខ្លួនវិញ៕