Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:26 - ព្រះគម្ពីរខ្មែរសាកល

26 វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 នោះ​វា​ក៏ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ដែល​អាក្រក់​ជាង​វា​ចូលទៅ​នៅ​ទីនោះ​ ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​ប្រាំ​ពីរ​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹង‌រឹត‌តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 វា​នឹង​ចេញ​ទៅ​បបួល​អ៊ីព្លេស​ប្រាំ​ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង




លូកា 11:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

វា​ក៏​ចេញទៅ នាំ​វិញ្ញាណ​ប្រាំពីរ​ផ្សេងទៀត​ដែល​អាក្រក់ជាង​វា​មក​ជាមួយ ហើយ​ចូលទៅ​រស់នៅ​ទីនោះ​។ សភាព​ចុងក្រោយ​របស់​អ្នក​នោះ​បាន​អាក្រក់ជាង​សភាព​ដើម​ទៅទៀត​។ ជំនាន់​អាក្រក់​នេះ​នឹង​បាន​ដូច្នេះ​ដែរ”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ធ្វើដំណើរចុះឡើង​តាម​សមុទ្រ និង​ដីគោក ដើម្បី​បង្កើត​អ្នក​ចូល​សាសនា​ម្នាក់​។ កាលណា​អ្នកនោះ​បានជា​អ្នក​កាន់សាសនា ហើយ អ្នករាល់គ្នា​ក៏​ធ្វើឲ្យ​គាត់​ទៅជា​កូន​នៃ​ស្ថាននរក លើសជាង​អ្នករាល់គ្នា​ទ្វេដង។


នៅពេល​វា​មក​ដល់​ក៏​ឃើញ​ទីនោះ​ត្រូវបាន​បោសសម្អាត ព្រមទាំង​មានសណ្ដាប់ធ្នាប់​ផង


ខណៈដែល​ព្រះយេស៊ូវ​កំពុងតែ​មានបន្ទូល​សេចក្ដីទាំងនេះ មាន​ស្ត្រី​ម្នាក់​ស្រែកឡើង​ពី​ក្នុង​ហ្វូងមនុស្ស ទូល​ព្រះអង្គ​ថា​៖ “មានពរ​ហើយ ផ្ទៃ​ដែល​បាន​ផ្ទុក​លោក និង​អ្នកដែល​បាន​បំបៅ​លោក​!”។


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ទ្រង់​រក​គាត់​នៅក្នុង​ព្រះវិហារ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖“មើល៍! អ្នក​ជា​ហើយ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ ក្រែងលោ​មាន​ការ​អាក្រក់ជាង​នេះ​កើតឡើង​ដល់​អ្នក”។


ប្រសិនបើ​អ្នកណា​ឃើញ​បងប្អូន​របស់​ខ្លួន​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់ អ្នកនោះ​ត្រូវ​ទូល​សុំ នោះ​ព្រះ​នឹង​ប្រទាន​ជីវិត​ឲ្យ​គាត់ គឺ​ប្រទាន​ឲ្យ​អ្នក​ដែល​ប្រព្រឹត្តបាប​ដែល​មិន​នាំទៅ​សេចក្ដីស្លាប់​។ មាន​បាប​ដែល​នាំទៅ​សេចក្ដីស្លាប់​; ចំពោះ​បាប​នោះ ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ទូល​សុំ​ទេ‍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម