តើអាចយករំពាពីមនុស្សខ្លាំងពូកែវិញបានឬ? តើអាចរំដោះឈ្លើយសឹកពីមនុស្សកាចសាហាវបានឬ?
ម៉ាថាយ 12:29 - ព្រះគម្ពីរខ្មែរសាកល តើគេអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយដណ្ដើមយករបស់របរគាត់យ៉ាងដូចម្ដេចបាន បើសិនមិនចងមនុស្សខ្លាំងពូកែនោះជាមុនសិន? បើសិនចង ទើបប្លន់ផ្ទះរបស់គាត់បាន។ Khmer Christian Bible តើអ្នកណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំង ហើយប្លន់យកទ្រព្យរបស់ពីផ្ទះគាត់បានយ៉ាងដូចម្ដេច? លើកលែងតែចងមនុស្សខ្លាំងនោះជាមុនសិន ទើបអាចប្លន់ផ្ទះគាត់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើធ្វើដូចម្តេចឲ្យគេចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់អ្នកនោះបាន? លុះត្រាតែចងអ្នកខ្លាំងនោះជាមុនសិន នោះទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់បាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់ឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬធ្វើដូចម្តេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែ នឹងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នកខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន អាល់គីតាប ម្យ៉ាងទៀត ពុំមាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយរឹបអូសយកទ្រព្យសម្បត្តិរបស់គាត់បានឡើយ លុះត្រាណាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ |
តើអាចយករំពាពីមនុស្សខ្លាំងពូកែវិញបានឬ? តើអាចរំដោះឈ្លើយសឹកពីមនុស្សកាចសាហាវបានឬ?
ដោយហេតុនេះ យើងនឹងឲ្យគាត់មានចំណែកជាមួយពួកអ្នកធំ ហើយគាត់នឹងចែកជ័យភណ្ឌជាមួយពួកមនុស្សខ្លាំងពូកែ ពីព្រោះគាត់បានច្រូចព្រលឹងរបស់ខ្លួនចេញរហូតដល់មរណភាព។ គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សបំពាន ប៉ុន្តែគាត់ផ្ទុកបាបរបស់មនុស្សជាច្រើន ហើយបានទូលអង្វរជំនួសមនុស្សបំពានវិញ”៕
ផ្ទុយទៅវិញ ប្រសិនបើខ្ញុំដេញអារក្សដោយព្រះវិញ្ញាណរបស់ព្រះ នោះអាណាចក្ររបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។
អ្នកដែលមិននៅខាងខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ គឺកម្ចាត់កម្ចាយវិញ។
“គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់របស់របរគាត់បានឡើយ លុះត្រាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបប្លន់ផ្ទះរបស់គាត់បាន។
អ្នកដែលបន្តប្រព្រឹត្តបាប ជារបស់មារ ពីព្រោះមារបានប្រព្រឹត្តបាបតាំងពីដើមដំបូងមក។ ហេតុនេះហើយបានជាព្រះបុត្រារបស់ព្រះលេចមក ដើម្បីបំផ្លាញកិច្ចការរបស់មារ។
កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។