Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:24 - ព្រះគម្ពីរខ្មែរសាកល

24 តើ​អាច​យក​រំពា​ពី​មនុស្ស​ខ្លាំងពូកែ​វិញ​បាន​ឬ​? តើ​អាច​រំដោះ​ឈ្លើយសឹក​ពី​មនុស្ស​កាចសាហាវ​បាន​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តើ​អាច​នឹង​រឹប​យក​រំពា​ពី​អ្នក​ខ្លាំង​ពូកែ ឬ​រំ​ដោះ​ពួក​ឈ្លើយ​ពី​ជន​កំណាច​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្វីៗ​ដែល​អ្នក​ចម្បាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ តើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន? រីឯ​អ្នក​ដែល​ជន​កំណាច ចាប់​យក​ទៅ​ហើយ តើ​នរណា​អាច​រំដោះ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តើ​នឹង​ឆក់​យក​របឹប​ពី​អ្នក​ខ្លាំង​ពូកែ ឬ​ដោះ​ពួក​ឈ្លើយ ដែល​ចាប់​មក​តាម​ច្បាប់​ចេញ​បាន​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្វីៗ​ដែល​អ្នក​ចំបាំង​ដ៏​ជំនាញ​រឹប​អូស​យក​ហើយ តើ​នរណា​អាច​ដណ្ដើម​យក​មក​វិញ​បាន? រីឯ​អ្នក​ដែល​ជន​កំណាច​ចាប់​យក​ទៅ​ហើយ តើ​នរណា​អាច​រំដោះ​បាន?

សូមមើលជំពូក ចម្លង




អេសាយ 49:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។


សូរគ្រហឹម​របស់​ពួកគេ​ដូចជា​សិង្ហញី សូរសម្រែក​របស់ពួកគេ​ដូចជា​សិង្ហស្ទាវ​; ពួកគេ​គ្រហឹម ហើយ​ចាប់​រំពា រួច​យកទៅ ក៏​គ្មានអ្នកណា​ជួយសង្គ្រោះ​បាន​ឡើយ​។


ដោយហេតុនេះ យើង​នឹង​ឲ្យ​គាត់​មានចំណែក​ជាមួយ​ពួក​អ្នកធំ ហើយ​គាត់​នឹង​ចែក​ជ័យភណ្ឌ​ជាមួយ​ពួកមនុស្ស​ខ្លាំងពូកែ ពីព្រោះ​គាត់​បាន​ច្រូច​ព្រលឹង​របស់ខ្លួន​ចេញ​រហូតដល់​មរណភាព​។ គាត់​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​មនុស្ស​បំពាន ប៉ុន្តែ​គាត់​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន ហើយ​បាន​ទូល​អង្វរ​ជំនួស​មនុស្ស​បំពាន​វិញ”៕


តើ​គេ​អាច​ចូលទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​ដណ្ដើមយក​របស់របរ​គាត់​យ៉ាងដូចម្ដេច​បាន បើសិន​មិន​ចង​មនុស្ស​ខ្លាំងពូកែ​នោះ​ជាមុនសិន​? បើសិន​ចង ទើប​ប្លន់​ផ្ទះ​របស់​គាត់​បាន​។


“គ្មានអ្នកណា​អាច​ចូលទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​ប្លន់​របស់របរ​គាត់​បាន​ឡើយ លុះត្រាតែ​ចង​មនុស្ស​ខ្លាំងពូកែ​នោះ​ជាមុនសិន ទើប​ប្លន់​ផ្ទះ​របស់​គាត់​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម