ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 10:35 - ព្រះគម្ពីរខ្មែរសាកល

ពោលគឺ ខ្ញុំ​បាន​មក​ដើម្បីឲ្យ​: ‘មនុស្សប្រុស​តាំងខ្លួន​ទាស់នឹង​ឪពុក​របស់​ខ្លួន កូនស្រី​ទាស់នឹង​ម្ដាយ​របស់​ខ្លួន កូនប្រសាស្រី​ទាស់នឹង​ម្ដាយក្មេក​របស់​ខ្លួន

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​ខ្ញុំ​មក​បំបែក​កូន​ប្រុស​ពី​ឪពុក​ កូន​ស្រី​ពីម្ដាយ​ ហើយ​កូន​ប្រសា​ស្រី​ពី​ម្ដាយ​ក្មេក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក​ខ្លួន ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។

សូមមើលជំពូក



ម៉ាថាយ 10:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

“បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។


ពេលនោះ មនុស្ស​ជាច្រើន​នឹង​ត្រូវបាន​ធ្វើឲ្យជំពប់ដួល ពួកគេ​នឹង​ក្បត់​គ្នាទៅវិញទៅមក ហើយ​ស្អប់​គ្នាទៅវិញទៅមក​;


បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។


ពួកគេ​នឹង​បាក់បែកគ្នា គឺ​ឪពុក​ទាស់នឹង​កូនប្រុស ហើយ​កូនប្រុស​ទាស់នឹង​ឪពុក​; ម្ដាយ​ទាស់នឹង​កូនស្រី ហើយ​កូនស្រី​ទាស់នឹង​ម្ដាយ​; ម្ដាយក្មេក​ទាស់នឹង​កូនប្រសាស្រី ហើយ​កូនប្រសាស្រី​ក៏​ទាស់នឹង​ម្ដាយក្មេកដែរ ”។


សូម្បីតែ​ឪពុកម្ដាយ បងប្អូន សាច់ញាតិ និង​មិត្តភក្ដិ​ក៏​នឹង​ក្បត់​អ្នករាល់គ្នា​ដែរ ពួកគេ​នឹង​ធ្វើឲ្យ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ត្រូវគេសម្លាប់​។