Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 10:36 - ព្រះគម្ពីរខ្មែរសាកល

36 ហើយ​ខ្មាំងសត្រូវ​របស់​មនុស្ស គឺជា​សមាជិកគ្រួសារ​របស់​អ្នកនោះ​ឯង’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ឯ​សត្រូវ​របស់​អ្នក​នោះ​ គឺ​ជា​សមាជិក​គ្រួសារ​របស់​អ្នក​នោះ​ឯង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ហើយ​សត្រូវ​របស់​អ្នក​នោះ គឺ​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​ពួក​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្លួន​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

36 អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 10:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


សូម្បីតែ​មិត្តដ៏ស្និទ្ធស្នាល​ដែល​ខ្ញុំ​បាន​ទុកចិត្តលើ​នោះ ជា​អ្នកដែល​ហូប​នំប៉័ង​របស់ខ្ញុំ ក៏​បាន​លើក​កែងជើង​ទាស់នឹង​ខ្ញុំ​ដែរ​។


ប៉ុន្តែ​គឺជា​អ្នក​វិញ​ទេតើ ជា​មនុស្ស​ស្មើនឹង​ខ្ញុំ ជា​សម្លាញ់ភ្ងា​របស់ខ្ញុំ ជា​មិត្តស្និទ្ធស្នាល​របស់ខ្ញុំ​!


“យើង​នឹង​ពន្យុះ​ជនជាតិអេហ្ស៊ីប​ឲ្យ​ទាស់នឹង​ជនជាតិអេហ្ស៊ីប ម្នាក់ៗ​នឹង​ច្បាំង​នឹង​បងប្អូន​របស់ខ្លួន ម្នាក់ៗ​នឹង​ប្រឆាំងនឹង​អ្នកជិតខាង​របស់ខ្លួន ទីក្រុង​មួយ​នឹង​តទល់នឹង​ទីក្រុង​មួយ​ទៀត អាណាចក្រ​មួយ​នឹង​តទល់នឹង​អាណាចក្រ​មួយ​ទៀត​។


“បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។


ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “ព្រះអង្គ​លាង​ជើង​របស់ទូលបង្គំ​មិន​បាន​ជាដាច់ខាត គឺ​ជារៀងរហូត​!”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រសិនបើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម