Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 10:35 - អាល់គីតាប

35 ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ពោលគឺ ខ្ញុំ​បាន​មក​ដើម្បីឲ្យ​: ‘មនុស្សប្រុស​តាំងខ្លួន​ទាស់នឹង​ឪពុក​របស់​ខ្លួន កូនស្រី​ទាស់នឹង​ម្ដាយ​របស់​ខ្លួន កូនប្រសាស្រី​ទាស់នឹង​ម្ដាយក្មេក​របស់​ខ្លួន

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ព្រោះ​ខ្ញុំ​មក​បំបែក​កូន​ប្រុស​ពី​ឪពុក​ កូន​ស្រី​ពីម្ដាយ​ ហើយ​កូន​ប្រសា​ស្រី​ពី​ម្ដាយ​ក្មេក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដ្បិត​ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក​ខ្លួន ហើយ​កូន​ស្រី​ទាស់​នឹង​ម្តាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដ្បិត​ខ្ញុំ​បាន​មក ដើម្បី​នឹង​នាំ​ឲ្យ​គេ​ទាស់​នឹង​ឪពុក​ខ្លួន ឲ្យ​កូន​ស្រី​ទាស់​នឹង​ម្តាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្តាយ​ក្មេក

សូមមើលជំពូក ចម្លង




ម៉ាថាយ 10:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង ទៅ​ឲ្យ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។


នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ដ​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។


បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ​ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។


ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។


សូម្បី​តែ​ឪពុក‌ម្ដាយ បង​ប្អូន​ញាតិ​សន្ដាន និង​មិត្ដ‌ភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​ឲ្យ​គេ​សម្លាប់​ផង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម