ម៉ាកុស 9:34 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកសិស្សនៅស្ងៀម ពីព្រោះនៅតាមផ្លូវ ពួកគេបានប្រកែកគ្នាអំពីអ្នកណាធំជាងអ្នកណា។ Khmer Christian Bible ប៉ុន្ដែពួកគេនៅស្ងៀម ព្រោះពួកគេសួរដេញដោលគ្នាទៅវិញទៅមកនៅតាមផ្លូវ ថាតើអ្នកណាធំជាងគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពួកគេនៅស្ងៀម ព្រោះនៅតាមផ្លូវ គេបានជជែកគ្នាអំពីអ្នកណាធំជាងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេនៅតែស្ងៀម ពីព្រោះតាមផ្លូវ គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង អាល់គីតាប ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ |
អំបិលជារបស់ល្អ ប៉ុន្តែប្រសិនបើអំបិលបាត់ជាតិប្រៃ តើអ្នករាល់គ្នានឹងធ្វើឲ្យវាប្រៃឡើងវិញដោយអ្វី? ចូរឲ្យមានអំបិលនៅក្នុងខ្លួនអ្នករាល់គ្នា ហើយនៅសុខជាមួយគ្នាចុះ”៕
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។
ក៏មិនមែនដោយជិះជាន់លើអ្នកដែលត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ហ្វូងចៀម។
ខ្ញុំបានសរសេរសេចក្ដីខ្លះទៅក្រុមជំនុំហើយ ប៉ុន្តែឌីអូត្រេពេសដែលចូលចិត្តធ្វើជាមេក្នុងចំណោមពួកគេ មិនព្រមទទួលយើងទេ។