Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:35 - ព្រះគម្ពីរខ្មែរសាកល

35 ព្រះអង្គ​គង់ចុះ​ហើយ ក៏​ហៅ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក រួច​មានបន្ទូល​នឹង​ពួកគេ​ថា៖“ប្រសិនបើ​អ្នកណា​ចង់​ធ្វើជា​អ្នក​ទីមួយ អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នក​ក្រោយបង្អស់ ហើយ​ជា​អ្នកបម្រើ​របស់​គេ​ទាំងអស់គ្នា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ព្រះអង្គ​ក៏​អង្គុយ​ចុះ​ ហើយ​ហៅ​សាវក​ទាំង​ដប់​ពីរ​មក​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ​ អ្នក​នោះ​ត្រូវ​ជា​អ្នក​នៅ​ចុង​ក្រោយ​គេ​បង្អស់​ ហើយ​ជា​អ្នក​បម្រើ​គេ​គ្រប់​គ្នា»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ព្រះ‌អង្គ​គង់​ចុះ ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «បើ​អ្នក​ណា​ចង់​ធ្វើ​ជា​ទី​មួយ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​ចុង​ក្រោយ​គេ​បង្អស់ និង​ជា​អ្នក​បម្រើ​គេ​ទាំង​អស់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ព្រះ‌យេស៊ូ​គង់​ចុះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ទ្រង់​ក៏​គង់​ចុះ រួច​ហៅ​ពួក​១២​មក​មាន​បន្ទូល​ថា បើ​អ្នក​ណា​ចង់​ធ្វើ​លេខ​១ នោះ​ត្រូវ​ទៅ​ជា​ចុង​បង្អស់​វិញ ហើយ​ត្រូវ​បំរើ​គេ​ទាំង​អស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 អ៊ីសា​អង្គុយ​ចុះ គាត់​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់​ពីរ​នាក់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​ចង់​ធ្វើ​មេ​គេ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យ​តូច​ជាង​គេ ព្រម​ទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។


អ្នក​ដែល​ធំជាង​ក្នុង​អ្នករាល់គ្នា ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា


ព្រះអង្គ​ទ្រង់​យក​ក្មេង​ម្នាក់​មក ឲ្យឈរ​នៅ​កណ្ដាលចំណោម​ពួកគេ រួច​លើក​វា​ព ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកទារពន្ធនេះឯង ចុះ​ទៅផ្ទះវិញ​ទាំង​ត្រូវបាន​រាប់ជាសុចរិត មិនមែន​ផារិស៊ីនោះ​ទេ​។ ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ប៉ុន្តែ​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ ចូរឲ្យ​អ្នក​ដែល​ធំជាង​ក្នុងចំណោម​អ្នករាល់គ្នា ធ្វើ​ដូចជា​អ្នក​ក្មេងជាងគេ​; ចូរឲ្យ​អ្នក​ដែល​ដឹកនាំ​គេ ធ្វើ​ដូចជា​អ្នក​ដែល​បម្រើ​។


យ៉ាងណាមិញ ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​ដ៏ធំជាង ដូច្នេះ​មាន​ចែងថា​‍: “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម