ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 8:13 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ រួច​ជិះ​ទូក​វិញ ឆ្លង​ទៅ​ត្រើយម្ខាង​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​ចាក​ចេញ​ពី​គេ​ ហើយ​ឡើង​ទូក​វិញ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​គេ ហើយ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះអង្គ​យាង​ចាក​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​យាង​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​វិញ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។

សូមមើលជំពូក



ម៉ាកុស 8:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​បាន​បណ្ដោយ​ពួកគេ​តាម​ភាពរឹងរូស​នៃ​ចិត្ត​របស់ខ្លួន ឲ្យ​ពួកគេ​ដើរ​តាម​គម្រោង​របស់ខ្លួន​។


បណ្ដោយ​ពួកគេ​ចុះ​! ពួកគេ​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែល​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក។ ប្រសិនបើ​មនុស្ស​ខ្វាក់ភ្នែក​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក អ្នក​ទាំងពីរ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ”។


កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។


ព្រះយេស៊ូវ​ទ្រង់​ដកដង្ហើមធំយ៉ាងវែង​ក្នុង​វិញ្ញាណ​របស់​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“ហេតុអ្វីបានជា​ជំនាន់​នេះ​ទាមទារ​ទីសម្គាល់​ដូច្នេះ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​ជំនាន់​នេះ​ឡើយ”។


ពួកសិស្ស​ភ្លេច​យក​នំប៉័ង​មក ដូច្នេះ​ក្រៅពី​នំប៉័ង​មួយ ពួកគេ​គ្មានអ្វីសោះ​នៅលើ​ទូក​។


ប្រជាជន​ទាំងអស់​នៅ​តំបន់ជុំវិញ​គេរ៉ាស៊ីន ក៏​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ចាកចេញ​ពី​ពួកគេ ពីព្រោះ​មាន​សេចក្ដីភ័យខ្លាច​យ៉ាងខ្លាំង​កើតមាន​ដល់ពួកគេ​។ ដូច្នេះ ព្រះយេស៊ូវ​ក៏​ជិះ​ទូក​ត្រឡប់ទៅវិញ​។


ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ ចូរ​ជឿលើ​ពន្លឺ​នេះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ក្លាយជា​កូន​នៃ​ពន្លឺ”។ នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​ត្រូវបាន​បំបាំង​ពី​ពួកគេ​។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា​៖“ខ្ញុំ​នឹង​ចាកចេញទៅ ហើយ​អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់ខ្លួន​។ អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ”។


ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”។


មាន​សំពៅ​មួយ​ពី​អាត្រាមីត​ដែល​បម្រុងនឹង​ធ្វើដំណើរ​ទៅ​តំបន់​នានា​តាម​ឆ្នេរសមុទ្រ​អាស៊ី បន្ទាប់ពី​ជិះ​សំពៅនោះ យើង​ក៏​ចេញដំណើរ​ទៅ​។ អើរីស្តាក​អ្នកម៉ាសេដូន​ពី​ថែស្សាឡូនីច​ក៏​នៅ​ជាមួយ​យើង​ដែរ​។