ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 7:33 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ក៏​នាំ​បុរសនោះ​ចេញទៅ​ដោយឡែក​ពី​ហ្វូងមនុស្ស ដាក់​ព្រះអង្គុលី​របស់​ព្រះអង្គ​ក្នុង​ត្រចៀក​ទាំងសងខាង​របស់​គាត់ ហើយ​ស្ដោះ​ទឹកព្រះឱស្ឋ រួច​ពាល់​អណ្ដាត​របស់​គាត់

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក ដាច់​ពី​បណ្តាជន ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន ព្រះអង្គ​ដាក់​ព្រះអង្គុលី​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ដោយ‌ឡែក យក​អង្គុលី​ព្រះ‌ហស្ត​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន អ៊ីសា​ដាក់​ម្រាម‌ដៃ​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​មាត់​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់

សូមមើលជំពូក



ម៉ាកុស 7:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ហើយ​ទះកំផ្លៀង​ព្រះអង្គ


ពួកគេ​ក៏​សើចចំអក​ដាក់​ព្រះអង្គ​។ ព្រះអង្គ​ទ្រង់​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញ ហើយ​នាំ​ឪពុក​ម្ដាយ​របស់​ក្មេង និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ចូលទៅ​កន្លែងដែល​ក្មេង​នោះ​នៅ​។


ព្រះយេស៊ូវ​ទ្រង់​ដឹក​ដៃ​បុរស​ខ្វាក់ភ្នែក​នោះ នាំ​ចេញ​ទៅ​ខាងក្រៅ​ភូមិ​។ នៅពេល​ស្ដោះ​ទឹកព្រះឱស្ឋ​ដាក់​ភ្នែក​ទាំងពីរ​របស់​បុរសនោះ និង​ដាក់​ព្រះហស្ត​ទាំងពីរ​លើ​គាត់​ហើយ ព្រះអង្គ​ក៏​សួរ​គាត់​ថា​៖“តើ​អ្នក​មើលឃើញ​អ្វី​ទេ​?”។