Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:32 - ព្រះគម្ពីរខ្មែរសាកល

32 គេ​នាំ​បុរស​គ​ថ្លង់​ម្នាក់​មក​រក​ព្រះអង្គ ហើយ​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​ដាក់​ព្រះហស្ត​លើ​គាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 គេ​នាំ​មនុស្ស​ម្នាក់​ថ្លង់​ និង​ពិបាក​ក្នុង​ការ​និយាយ​មក​ឯ​ព្រះអង្គ​ ហើយ​គេ​សុំ​ព្រះអង្គ​ឲ្យ​ដាក់​ដៃ​លើ​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 គេ​នាំ​បុរស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ជួប​ព្រះ‌អង្គ ហើយ​គេ​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​គាល់​ព្រះអង្គ។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នោះ​មាន​គេ​នាំ​មនុស្ស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក មក​ឯ​ទ្រង់ ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គេ​នាំ​បុរស​ថ្លង់​ម្នាក់​មក​ជួប​អ៊ីសា។ ម្យ៉ាង​ទៀត បុរស​នោះ​ពុំ​អាច​និយាយ​បាន​ស្រួល​ដូច​ធម្មតា​ផង។ គេ​ទូរអា​សូម​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​គាត់។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:32
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មានកាលមួយ ព្រះយេស៊ូវ​កំពុង​ដេញ​អារក្ស​មួយ​ដែលធ្វើឲ្យមនុស្ស​គ​។ នៅពេល​អារក្ស​ចេញទៅ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​ហ្វូងមនុស្ស​ក៏​ភ្ញាក់ផ្អើល​។


ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ “កូនស្រី​របស់ខ្ញុំ​ជិតស្លាប់​ហើយ​។ សូម​លោក​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បីឲ្យ​នាង​បាន​ជាសះស្បើយ ហើយ​បាន​រស់​ផង”។


ភ្លាមនោះ ត្រចៀក​របស់​គាត់​ត្រូវបាន​បើក រីឯ​ចំណង​នៃ​អណ្ដាត​របស់​គាត់​ត្រូវ​បាន​ស្រាយ ហើយ​គាត់​ក៏​និយាយ​បាន​ច្បាស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម