Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:33 - Khmer Christian Bible

33 ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ព្រះអង្គ​ក៏​នាំ​បុរសនោះ​ចេញទៅ​ដោយឡែក​ពី​ហ្វូងមនុស្ស ដាក់​ព្រះអង្គុលី​របស់​ព្រះអង្គ​ក្នុង​ត្រចៀក​ទាំងសងខាង​របស់​គាត់ ហើយ​ស្ដោះ​ទឹកព្រះឱស្ឋ រួច​ពាល់​អណ្ដាត​របស់​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ព្រះ‌អង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក ដាច់​ពី​បណ្តាជន ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ព្រះអង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន ព្រះអង្គ​ដាក់​ព្រះអង្គុលី​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​ព្រះ‌ឱស្ឋ​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ទ្រង់​ក៏​នាំ​គាត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ដោយ‌ឡែក យក​អង្គុលី​ព្រះ‌ហស្ត​ដាក់​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ៊ីសា​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក​ដាច់​ពី​បណ្ដា‌ជន អ៊ីសា​ដាក់​ម្រាម‌ដៃ​ក្នុង​ត្រចៀក​គាត់ ហើយ​ស្ដោះ​ទឹក​មាត់​យក​ទៅ​ផ្ដិត​លើ​អណ្ដាត​គាត់

សូមមើលជំពូក ចម្លង




ម៉ាកុស 7:33
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក​ ពួកគេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ដ្រ​ព្រះអង្គ​ ដាល់​ព្រះអង្គ​ ហើយ​ទះ​កំផ្លៀង​ព្រះអង្គ​


ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បណ្ដេញ​មនុស្ស​ទាំង​អស់​ទៅ​ខាង​ក្រៅ​ ហើយ​យក​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះអង្គ​ចូល​ទៅ​កន្លែង​ក្មេង​នោះ​នៅ​


ព្រះអង្គ​បាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ពី​ក្រុង​ ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​ និង​ដាក់​ដៃ​លើ​គាត់​ រួច​សួរ​ថា៖​ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម