ពួកនាងក៏ចាកចេញពីរូងផ្នូរភ្លាម ទាំងភ័យទាំងអរសប្បាយយ៉ាងខ្លាំង ហើយរត់ទៅដើម្បីប្រាប់ពួកសិស្សរបស់ព្រះអង្គ។
ម៉ាកុស 16:8 - ព្រះគម្ពីរខ្មែរសាកល ពួកនាងក៏ចេញពីរូងផ្នូរមក ហើយរត់គេចទៅ ពីព្រោះពួកនាងញ័ររន្ធត់ទាំងភ័យស្លុត។ ពួកនាងមិនបានប្រាប់អ្វីដល់អ្នកណាឡើយ ពីព្រោះពួកនាងភ័យខ្លាចយ៉ាងខ្លាំង។ Khmer Christian Bible ពួកនាងបានរត់ចេញពីផ្នូរទាំងភ័យញាប់ញ័រ ហើយមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ទេ ព្រោះពួកនាងខ្លាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងក៏រត់ចេញពីផ្នូរទាំងភ័យញ័រ ហើយស្រឡាំងកាំង ក៏មិនបាននិយាយអ្វីប្រាប់អ្នកណាសោះ ព្រោះពួកនាងភ័យខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេប្រញាប់ប្រញាល់ចេញទៅក្រៅ រត់ចោលផ្នូរទៅដោយកើតមានសេចក្ដីភ័យញ័រ ទាំងស្រឡាំងកាំង គេមិនបាននិយាយអ្វីប្រាប់ដល់អ្នកណាឡើយ ព្រោះគេខ្លាច។ អាល់គីតាប ស្ដ្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។ [ |
ពួកនាងក៏ចាកចេញពីរូងផ្នូរភ្លាម ទាំងភ័យទាំងអរសប្បាយយ៉ាងខ្លាំង ហើយរត់ទៅដើម្បីប្រាប់ពួកសិស្សរបស់ព្រះអង្គ។
នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ ហ្វូងមនុស្សក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។
នៅព្រឹកព្រលឹមថ្ងៃទីមួយនៃសប្ដាហ៍ ក្រោយពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលេចមកមុនដំបូងដល់ម៉ារាអ្នកម៉ាក់ដាឡាដែលព្រះអង្គធ្លាប់ដេញអារក្សប្រាំពីរឲ្យចេញពីនាង។
កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាម្នាក់នៅតាមផ្លូវដែរ។