Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 16:8 - Khmer Christian Bible

8 ពួក​នាង​បាន​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញាប់​ញ័រ​ ហើយ​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នក​ណា​ម្នាក់​ទេ​ ព្រោះ​ពួក​នាង​ខ្លាច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ពួកនាង​ក៏​ចេញ​ពី​រូងផ្នូរ​មក ហើយ​រត់គេច​ទៅ ពីព្រោះ​ពួកនាង​ញ័ររន្ធត់​ទាំង​ភ័យស្លុត​។ ពួកនាង​មិន​បាន​ប្រាប់​អ្វី​ដល់​អ្នកណាឡើយ ពីព្រោះ​ពួកនាង​ភ័យខ្លាច​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក​នាង​ក៏​រត់​ចេញ​ពី​ផ្នូរ​ទាំង​ភ័យ​ញ័រ ហើយ​ស្រឡាំង‌កាំង ក៏​មិន​បាន​និយាយ​អ្វី​ប្រាប់​អ្នក​ណា​សោះ ព្រោះ​ពួក​នាង​ភ័យ​ខ្លាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ស្ត្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពី​ផ្នូរ ហើយ​រត់​ទៅ​ទាំង​ញ័រ​រន្ធត់ ស្លុត​ស្មារតី។ នាង​ពុំ​បាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​គេ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ក្រៅ រត់​ចោល​ផ្នូរ​ទៅ​ដោយ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ ទាំង​ស្រឡាំង‌កាំង គេ​មិន​បាន​និយាយ​អ្វី​ប្រាប់​ដល់​អ្នក​ណា​ឡើយ ព្រោះ​គេ​ខ្លាច។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្ដ្រី​ទាំង​នោះ​ក៏​ចាក​ចេញ​ពី​ផ្នូរ ហើយ​រត់​ទៅ​ទាំង​ញ័រ​រន្ធត់ ស្លុត​ស្មារតី។ នាង​ពុំ​បាន​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ណា​សោះ ព្រោះ​នាង​ភ័យ​ខ្លាំង​ពេក។ [

សូមមើលជំពូក ចម្លង




ម៉ាកុស 16:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បាន​ចាក​ចេញ​ពី​ផ្នូរ​យ៉ាង​រហ័ស​ ទាំង​ភ័យ​អរ​ជា​ខ្លាំង​ផង​ នោះ​ពួក​នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​


កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ចប់​សព្វគ្រប់​ហើយ​ បណ្ដាជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​


រួច​ចូរ​ទៅ​ប្រាប់​ពួក​សិស្ស​ និង​លោក​ពេត្រុស​ថា​ ព្រះអង្គ​កំពុង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ហើយ​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទី​នោះ​ ដូច​ដែល​ព្រះអង្គ​បាន​ប្រាប់»​


កាល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​នៅ​ព្រឹក​ព្រលឹម​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ព្រះអង្គ​បាន​លេច​មក​ឲ្យ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ឃើញ​មុន​គេ​ គឺ​ស្ដ្រី​ម្នាក់​នេះ​ហើយ​ ដែល​ព្រះអង្គ​បាន​បណ្ដេញ​អារក្ស​ចំនួន​ប្រាំ​ពីរ​ចេញ​ពី​នាង​


កុំ​យក​ថង់​ប្រាក់​ ថង់​យាម​ ឬ​ស្បែក​ជើង​ទៅ​តាម​ឡើយ​ ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។​


ពួកគេ​ក៏​ខ្លាច​ញ័ររន្ធត់​ ព្រោះ​ពួកគេ​គិត​ថា​ជួប​ខ្មោច។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម