រួចយ៉ូសែបបញ្ជាពួកបាវបម្រើរបស់គាត់ដែលជាគ្រូពេទ្យឲ្យអប់សពឪពុកគាត់ ពួកគ្រូពេទ្យក៏អប់សពអ៊ីស្រាអែល។
ម៉ាកុស 16:1 - ព្រះគម្ពីរខ្មែរសាកល នៅពេលថ្ងៃសប្ប័ទកន្លងផុតហើយ ម៉ារាអ្នកម៉ាក់ដាឡា ម៉ារាម្ដាយរបស់យ៉ាកុប និងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីទៅលាបព្រះសពព្រះយេស៊ូវ។ Khmer Christian Bible កាលថ្ងៃសប្ប័ទកន្លងផុតទៅ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប និងនាងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីយកទៅលាបលើសពព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលផុតថ្ងៃសប្ប័ទហើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប ដើម្បីយកទៅអប់ព្រះសពព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលផុតថ្ងៃឈប់សំរាកហើយ នោះម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ម៉ារា ជាម្តាយយ៉ាកុប នឹងសាឡូមេបាននាំគ្នាទិញគ្រឿងក្រអូប ដើម្បីនឹងទៅអប់ព្រះសពទ្រង់ អាល់គីតាប លុះផុតថ្ងៃជំអាត់ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយយ៉ាកកូប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់សពអ៊ីសា។ |
រួចយ៉ូសែបបញ្ជាពួកបាវបម្រើរបស់គាត់ដែលជាគ្រូពេទ្យឲ្យអប់សពឪពុកគាត់ ពួកគ្រូពេទ្យក៏អប់សពអ៊ីស្រាអែល។
ព្រះយេស៊ូវគង់នៅបេថានីក្នុងផ្ទះរបស់ស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះអង្គកំពុងគង់នៅតុអាហារ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវដែលមានប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃ។ នាងបំបែកដបថ្មកែវនោះ ហើយចាក់ប្រេងលើព្រះសិររបស់ព្រះអង្គ។
នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានលាបប្រេងលើរូបកាយរបស់ខ្ញុំទុកមុន សម្រាប់ការបញ្ចុះសពខ្ញុំ។
មានស្ត្រីខ្លះកំពុងមើលពីចម្ងាយដែរ ក្នុងចំណោមស្ត្រីទាំងនោះមានម៉ារាអ្នកម៉ាក់ដាឡា មានម៉ារាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងមានសាឡូមេ។
ពួកនាងក៏ចេញពីរូងផ្នូរមក ហើយរត់គេចទៅ ពីព្រោះពួកនាងញ័ររន្ធត់ទាំងភ័យស្លុត។ ពួកនាងមិនបានប្រាប់អ្វីដល់អ្នកណាឡើយ ពីព្រោះពួកនាងភ័យខ្លាចយ៉ាងខ្លាំង។
នៅពេលត្រឡប់ទៅវិញ ពួកនាងក៏រៀបចំគ្រឿងក្រអូប និងប្រេងក្រអូប។ ប៉ុន្តែនៅថ្ងៃសប្ប័ទ ពួកនាងបានសម្រាកស្របតាមបទបញ្ជា៕
នៅថ្ងៃទីមួយនៃសប្ដាហ៍ ពេលព្រលឹមស្រាងៗ ពួកស្ត្រីៗមកដល់រូងផ្នូរ ទាំងយកគ្រឿងក្រអូបដែលពួកនាងបានរៀបចំទុកមកជាមួយដែរ
ម្ដាយរបស់ព្រះយេស៊ូវ ប្អូនស្រីរបស់ម្ដាយព្រះអង្គ ម៉ារាប្រពន្ធរបស់ក្លូប៉ាស និងម៉ារាអ្នកម៉ាក់ដាឡាបានឈរនៅក្បែរឈើឆ្កាងរបស់ព្រះអង្គ។
ដោយសារថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកយូដាសុំពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកដែលត្រូវបានឆ្កាង ហើយយកសពចេញ ដើម្បីកុំឲ្យមានសាកសពនៅលើឈើឆ្កាងក្នុងអំឡុងពេលថ្ងៃសប្ប័ទ ពីព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃដ៏សំខាន់។