Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:31 - ព្រះគម្ពីរខ្មែរសាកល

31 ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ ពួកយូដា​សុំ​ពីឡាត់​ឲ្យ​បំបាក់​ជើង​របស់​អ្នកដែលត្រូវបានឆ្កាង ហើយ​យក​សព​ចេញ ដើម្បីកុំឲ្យ​មាន​សាកសព​នៅ​លើ​ឈើឆ្កាង​ក្នុងអំឡុងពេល​ថ្ងៃសប្ប័ទ ពីព្រោះ​ថ្ងៃសប្ប័ទ​នោះ​ជា​ថ្ងៃ​ដ៏សំខាន់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​ ដ្បិត​ជា​ថ្ងៃ​ដ៏​វិសេស​សម្រាប់​ថ្ងៃ​សប្ប័ទ​ ហើយ​ដោយ​ព្រោះ​នៅ​ក្នុង​ថ្ងៃ​សប្ប័ទ​មិន​អនុញ្ញាត​ឲ្យ​មាន​សាក​សព​លើ​ឈើឆ្កាង​ ដូច្នេះ​ពួក​ជនជាតិ​យូដា​បាន​សុំ​លោក​ពីឡាត់​ឲ្យ​បំបាក់​ជើង​របស់​អ្នក​ទោស​ ហើយ​ដាក់​សព​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដោយ​ព្រោះ​ថ្ងៃ​នោះ​ជាថ្ងៃ​រៀប​ចំបុណ្យ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​គេ​វាយ​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​សាកសព​នៅ​ជាប់​លើ​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ (ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង* ជន‌ជាតិ​យូដា​មិន​ចង់​ឲ្យ​មាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះ​ជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឲ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​រំលង ជន‌ជាតិ​យូដា​មិន​ចង់​ឲ្យ​មាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​ជំអាត់​ឡើយ ព្រោះ​ថ្ងៃ​ជំអាត់​នោះ ជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឲ្យ​បំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:31
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​ត្រាប្រណី​ជីវិត​សត្វចិញ្ចឹម​របស់ខ្លួន រីឯ​សេចក្ដីមេត្តា​របស់​មនុស្ស​អាក្រក់​គឺ​ឃោរឃៅ​។


នៅ​ថ្ងៃបន្ទាប់ ដែល​ជា​ថ្ងៃ​ក្រោយ​ថ្ងៃរៀបចំបុណ្យ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​បាន​ជួបជុំគ្នា​នៅមុខ​ពីឡាត់


លុះដល់​ពេលល្ងាច ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ គឺ​មួយថ្ងៃមុនថ្ងៃសប្ប័ទ


ពេលនោះ ពីឡាត់​យក​ព្រះយេស៊ូវ​ទៅ​ឲ្យ​គេ​វាយនឹងខ្សែតី​។


ថ្ងៃនោះ​ជា​ថ្ងៃរៀបចំ​បុណ្យរំលង ហើយ​ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​។ ពីឡាត់​មានប្រសាសន៍​នឹង​ពួក​ជនជាតិយូដា​ថា​៖ “មើល៍! ស្ដេច​របស់អ្នករាល់គ្នា​!”។


ដូច្នេះ ដោយសារ​ជា​ថ្ងៃរៀបចំ​របស់​ជនជាតិយូដា ហើយ​រូងផ្នូរ​នោះ​ក៏​នៅ​ជិត ពួកគេ​បាន​ដាក់​ព្រះយេស៊ូវ​នៅ​ទីនោះ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម