បន្ទាប់មក ពួកសិស្សក៏ចូលមកជិត ទូលសួរព្រះអង្គថា៖ “ហេតុអ្វីបានជាលោកនិយាយនឹងគេជាពាក្យឧបមា?”។
ម៉ាកុស 13:3 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ។ ពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ Khmer Christian Bible កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេបានសួរព្រះអង្គដោយឡែកថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គគង់លើភ្នំដើមអូលីវ ទល់មុខព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះអង្គដាច់ឡែកពីគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ ទល់មុខនឹងព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន នឹងអនទ្រេ គេមកទូលសួរទ្រង់ដោយឡែកថា អាល់គីតាប អ៊ីសានៅលើភ្នំដើមអូលីវ ទល់មុខម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និងលោកអនទ្រេ សួរអ៊ីសាដាច់ឡែកពីគេថា៖ |
បន្ទាប់មក ពួកសិស្សក៏ចូលមកជិត ទូលសួរព្រះអង្គថា៖ “ហេតុអ្វីបានជាលោកនិយាយនឹងគេជាពាក្យឧបមា?”។
បន្ទាប់មក ព្រះយេស៊ូវយាងចាកចេញពីហ្វូងមនុស្ស ហើយចូលទៅក្នុងផ្ទះ។ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ទូលថា៖ “សូមពន្យល់ពាក្យឧបមាអំពីស្រងែក្នុងស្រែដល់យើងខ្ញុំផង”។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។
នៅពេលព្រះយេស៊ូវ និងពួកសិស្សមកជិតយេរូសាឡិម គឺមកដល់បេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវក៏ចាត់សិស្សពីរនាក់ឲ្យទៅ
ព្រះយេស៊ូវគង់ចុះនៅលើភ្នំដើមអូលីវ ពួកសិស្សក៏ចូលមកជិតព្រះអង្គតែក្រុមពួកគេ ទូលសួរថា៖ “សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាទីសម្គាល់នៃការមកដល់របស់លោក និងចុងបញ្ចប់នៃពិភពលោក?”។
ពេលនោះ យ៉ាកុប និងយ៉ូហានជាកូនរបស់សេបេដេបានចូលមកជិតព្រះយេស៊ូវ ទូលថា៖ “លោកគ្រូ យើងខ្ញុំចង់សុំឲ្យលោកធ្វើសម្រាប់យើងខ្ញុំ នូវអ្វីក៏ដោយដែលយើងខ្ញុំសុំ”។
“សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វី នៅពេលការទាំងអស់នេះរៀបនឹងសម្រេច?”។
ព្រះអង្គទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ។ ពេលនោះ ព្រះអង្គទ្រង់ចាប់ផ្ដើមមានព្រះទ័យភ័យស្លុត និងថប់បារម្ភយ៉ាងខ្លាំង
ក្រៅពីពាក្យឧបមា ព្រះអង្គមិនបានថ្លែងដល់ពួកគេទេ ប៉ុន្តែព្រះអង្គបានបកស្រាយអ្វីៗទាំងអស់ឲ្យតែពួកសិស្សរបស់ព្រះអង្គប៉ុណ្ណោះ។
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបប៉ុណ្ណោះ។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។ ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ។