“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
ម៉ាកុស 12:40 - ព្រះគម្ពីរខ្មែរសាកល ពួកគេស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនេះនឹងទទួលទោសធ្ងន់ជាង”។ Khmer Christian Bible ពួកគេបំផ្លាញទ្រព្យសម្បត្ដិរបស់ស្ដ្រីមេម៉ាយ ហើយធ្វើពុតអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ធ្ងរជាងគេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស៊ីបំផ្លាញផ្ទះស្ត្រីមេម៉ាយ ហើយធ្វើឫកជាអធិស្ឋានយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆស៊ីផ្ទះស្ត្រីមេម៉ាយ ដោយសូត្រធម៌ឲ្យច្រើន ដើម្បីដោះសាខ្លួន ពួកអ្នកទាំងនោះនឹងត្រូវទោសធ្ងន់ជាងទៅទៀត។ អាល់គីតាប គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាទូរអាយ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ |
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាបិទអាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ ខ្លួនអ្នករាល់គ្នាមិនចូលទៅទេ ហើយក៏មិនឲ្យអ្នកដែលកំពុងចូលនោះ ចូលទៅដែរ។
“វេទនាដល់អ្នករាល់គ្នាហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ ហេតុនេះហើយបានជាអ្នករាល់គ្នានឹងទទួលទោសធ្ងន់ជាង។
“ពួកសត្វពស់ ពួកពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីទោសនៃស្ថាននរកយ៉ាងដូចម្ដេចបាន?
នៅពេលអ្នករាល់គ្នាអធិស្ឋាន កុំពោលប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃឡើយ ដ្បិតពួកគេគិតថា ពួកគេនឹងត្រូវបានសណ្ដាប់តាមរយៈពាក្យជាច្រើនរបស់ពួកគេ។
ពួកគេស៊ីបង្ហិនផ្ទះរបស់ស្ត្រីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយ៉ាងយូរ។ អ្នកទាំងនេះនឹងទទួលទោសធ្ងន់ជាង”៕
ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។
ដ្បិតក្នុងចំណោមពួកគេ មានអ្នកដែលលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្ត្រីល្ងង់ខ្លៅដែលពេញដោយបាប ដែលត្រូវបាននាំទៅតាមតណ្ហាផ្សេងៗ។