Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:7 - ព្រះគម្ពីរខ្មែរសាកល

7 នៅពេល​អ្នករាល់គ្នា​អធិស្ឋាន កុំ​ពោលប៉ប៉ាច់ប៉ប៉ោច​ដូច​សាសន៍ដទៃ​ឡើយ ដ្បិត​ពួកគេ​គិត​ថា ពួកគេ​នឹង​ត្រូវបាន​សណ្ដាប់​តាមរយៈ​ពាក្យជាច្រើន​របស់​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ហើយ​នៅ​ពេល​អធិស្ឋាន​ ចូរ​កុំ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ដូច​សាសន៍​ដទៃ​ ព្រោះ​គេ​គិត​ថា​ ព្រះ​របស់​គេឮ​សំដី​ដ៏​ហូរ​ហៀរ​របស់​គេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​អ្នក​អធិស្ឋាន ចូរ​កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌របស់​គេ​នឹង​ស្តាប់​គេ ព្រោះ​គេ​ពោល​ពាក្យ​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​ទូល​ទៅ​ព្រះ‌បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​សុំ​ទៅ​អុលឡោះ​ជា​បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ការយល់សប្តិ​ច្រើន នាំមកនូវ​សេចក្ដីឥតន័យ និង​ពាក្យសម្ដី​ជាច្រើន​; គឺ​ព្រះ​ទេតើ ដែល​អ្នក​ត្រូវ​កោតខ្លាច​។


ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ពួកគេ​ទេ ចូរ​ប្រាប់​ក្រុមជំនុំ​; ហើយ​ប្រសិនបើ​គាត់​មិនព្រមស្ដាប់​ក្រុមជំនុំ​ទៀត ចូរ​ចាត់ទុក​គាត់​ដូចជា​សាសន៍ដទៃ និង​អ្នកទារពន្ធ​ចុះ​។


ព្រះយេស៊ូវ​យាង​ទៅមុខ​បន្តិច ក៏​ក្រាប​ព្រះភក្ត្រ​ដល់ដី ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​អាច សូមឲ្យ​ពែង​នេះ​ចេញផុត​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​មិនមែន​តាមដែល​ទូលបង្គំ​ប្រាថ្នា​ទេ គឺ​តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​វិញ”។


ព្រះយេស៊ូវ​យាង​ចេញទៅ​ម្ដងទៀត​ជាលើកទីពីរ ហើយ​អធិស្ឋាន​ថា​៖“ព្រះ​បិតា​នៃទូលបង្គំ​អើយ ប្រសិនបើ​ពែង​នេះ​មិនអាច​ចេញផុតទៅ​បាន​លើកលែងតែ​ទូលបង្គំ​ត្រូវ​ផឹក សូមឲ្យ​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​បាន​សម្រេច​ចុះ​!”។


ព្រះអង្គ​យាង​ចាកចេញ​ពី​ពួកគេ​ទៀត ទៅ​អធិស្ឋាន​ជាលើកទីបី ដោយ​ទូល​ពាក្យ​ដដែល​ម្ដងទៀត​។


ដ្បិត​សាសន៍ដទៃ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងអស់​នេះ​។


ប៉ុន្តែ​ពេល​បាន​ដឹង​ថា​គាត់​ជា​ជនជាតិយូដា គេ​ទាំងអស់គ្នា​ក៏​ស្រែក​ព្រមគ្នា អស់រយៈពេល​ប្រមាណជា​ពីរ​ម៉ោង​ថា​៖ “ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម