ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 10:1 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ព្រះយេស៊ូវ​ទ្រង់​ក្រោកឡើង​ពីទីនោះ ហើយ​យាងទៅ​ស្រុក​យូឌា និង​ត្រើយម្ខាង​ទន្លេយ័រដាន់​។ ហ្វូងមនុស្ស​មក​ជុំគ្នា​នៅ​ឯ​ព្រះអង្គ​សាជាថ្មី ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​ម្ដងទៀត​ដូច​សព្វដង​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ទី​នោះ​ ព្រះអង្គក៏​មក​ដល់​ស្រុក​យូដា​ដែល​នៅ​ត្រើយ​ម្ខាង​អូរ​យ័រដាន់​ ហើយ​បណ្ដា​ជនក៏​ជួប​ជុំ​គ្នា​មក​ឯ​ព្រះអង្គ​ម្ដង​ទៀត​ ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​តាម​ទម្លាប់​ព្រះអង្គ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​ស្រុក​យូដា និង​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ ពេល​នោះ មហាជន​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​ក៏​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ព្រំ‌ដែន​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នោះ​មាន​មនុស្ស​កក‌កុញ​ប្រជុំ​គ្នា​ឯ​ទ្រង់​ម្តង​ទៀត ហើយ​ទ្រង់​ក៏​បង្រៀន​គេ​តាម​ទំលាប់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​អ៊ីសា​សា​ជា​ថ្មី អ៊ីសា​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​គាត់។

សូមមើលជំពូក



ម៉ាកុស 10:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សាស្ដា​មិនត្រឹមតែ​ជា​មនុស្ស​មានប្រាជ្ញា​ប៉ុណ្ណោះទេ លោក​ក៏​បាន​បង្រៀន​ចំណេះដឹង​ដល់​ប្រជាជន ហើយ​បាន​រិះគិត និង​ស្រាវជ្រាវ រួច​បាន​រៀបរៀង​សុភាសិត​ជាច្រើន​។


នៅ​ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ថា​៖“អ្នករាល់គ្នា​ចេញមក​ទាំង​កាន់​ដាវ​កាន់​ដំបង​ដើម្បី​ចាប់​ខ្ញុំ ដូចជា​តាម​ចាប់​ចោរប្លន់​ឬ​? ខ្ញុំ​អង្គុយ​បង្រៀន​ក្នុង​ព្រះវិហារ​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។


ព្រះយេស៊ូវ​យាងចុះឡើង​ក្នុង​កាលីឡេ​ទាំងមូល ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ក្នុងចំណោម​ប្រជាជន​ឲ្យជា​ផង​។


ព្រះយេស៊ូវ និងពួកសិស្ស​បាន​ចូល​ទៅ​កាពើណិម​។ ដល់​ថ្ងៃសប្ប័ទ​ភ្លាម ព្រះអង្គ​ក៏​យាង​ចូលទៅ​បង្រៀន​ក្នុង​សាលាប្រជុំ​។


មាន​ពួកផារិស៊ី​ចូលមកជិត ល្បងល​ព្រះអង្គ​ដោយ​ទូល​សួរថា​៖ “តើ​ការដែល​ប្ដី​លែង​ប្រពន្ធ ត្រូវច្បាប់​ឬទេ​?”។


នៅពេល​កំពុង​បង្រៀន​ក្នុង​ព្រះវិហារ ព្រះយេស៊ូវ​ទ្រង់​សួរ​ថា​៖“ម្ដេចក៏​ពួក​គ្រូវិន័យ​និយាយ​ថា ព្រះ​គ្រីស្ទ​ជា​ពូជពង្ស​របស់​ដាវីឌ​?


ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ ទាំង​បង្រៀន​ក្នុង​ព្រះវិហារ តែ​អ្នករាល់គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ ការនេះ​កើតឡើង ដើម្បីឲ្យ​គម្ពីរត្រូវបាន​បំពេញឲ្យសម្រេច”។


បន្ទាប់មក ព្រះយេស៊ូវ​យាង​ចេញទៅ​មាត់បឹង​ម្ដងទៀត​។ ហ្វូងមនុស្ស​ទាំងមូល​មករក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បង្រៀន​ពួកគេ​។


ព្រះអង្គ​ទ្រង់​បង្រៀន​អំពី​សេចក្ដី​ជាច្រើន​ដល់​ពួកគេ ដោយ​ពាក្យឧបមា ហើយ​នៅក្នុង​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖


លុះដល់​ថ្ងៃសប្ប័ទ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​នៅក្នុង​សាលាប្រជុំ​។ មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​ក៏​ស្ងើច ទាំង​ពោលថា​៖ “តើ​អ្នកនេះ​បាន​សេចក្ដី​ទាំងនេះ​មក​ពីណា​? ប្រាជ្ញា​ដែល​ប្រទាន​ដល់​អ្នកនេះ​ជា​អ្វី​? ការអស្ចារ្យ​បែបនេះ​កើតឡើង​ដោយ​ដៃ​របស់​គាត់​យ៉ាងដូចម្ដេច​?


នៅពេល​យាង​ឡើង​ពី​ទូក ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ ក៏​មាន​ព្រះទ័យអាណិតអាសូរ​ចំពោះ​ពួកគេ ពីព្រោះ​ពួកគេ​ដូចជា​ចៀម​ដែល​គ្មាន​អ្នកគង្វាល​។ ព្រះអង្គ​ក៏​ចាប់ផ្ដើម​បង្រៀន​ពួកគេ​អំពី​សេចក្ដី​ជាច្រើន​។


ព្រះយេស៊ូវ​ទ្រង់​នឹកឆ្ងល់ ដោយសារតែ​ភាពឥតជំនឿ​របស់​ពួកគេ​។ បន្ទាប់មក ព្រះយេស៊ូវ​យាងចុះឡើង​តាម​ភូមិ​នានា ទាំង​បង្រៀន​ផង​។


ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ម្ដងទៀត ត្រង់​កន្លែង​ដែល​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​កាលពីមុន ហើយ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​។


បន្ទាប់ពីការនេះ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​ថា​៖“យើង​នាំគ្នា​ទៅ​យូឌា​ម្ដងទៀត”។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​លោក​ថា​៖“ខ្ញុំ​បាន​និយាយ​នឹង​មនុស្សលោក​ដោយ​បើកចំហ​ហើយ​។ ខ្ញុំ​តែងតែ​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​ក្នុង​ព្រះវិហារ ជា​កន្លែងដែល​ជនជាតិយូដា​ទាំងអស់​ប្រជុំគ្នា ហើយ​គ្មានអ្វី​ដែល​ខ្ញុំ​និយាយ​ដោយ​សម្ងាត់​ឡើយ​។