សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
ភីលេម៉ូន 1:23 - ព្រះគម្ពីរខ្មែរសាកល អេប៉ាប្រាសអ្នកជាប់គុកជាមួយខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ផ្ដាំសួរសុខទុក្ខអ្នក។ Khmer Christian Bible លោកអេប៉ាប្រាសជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដោយព្រោះព្រះគ្រិស្ដយេស៊ូ ក៏ជម្រាបសួរមកអ្នកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេប៉ាប្រាស ជាអ្នកជាប់គុកជាមួយខ្ញុំដោយព្រោះព្រះគ្រីស្ទយេស៊ូវ សូមជម្រាបសួរមកអ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេប៉ាប្រាសដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែព្រះគ្រិស្តយេស៊ូ សូមជម្រាបសួរមកលោកប្អូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកអេប៉ាប្រាស ជាអ្នកជាប់គុកជា១នឹងខ្ញុំ ដោយព្រោះព្រះគ្រីស្ទយេស៊ូវ គាត់ជំរាបសួរមកអ្នកដែរ អាល់គីតាប លោកអេប៉ាប្រាស ដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា សូមជម្រាបសួរមកលោកប្អូន |
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
តាមដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាសអ្នកបម្រើរួមការងារដ៏ជាទីស្រឡាញ់ជាមួយយើង។ គាត់ជាអ្នកបម្រើស្មោះត្រង់របស់ព្រះគ្រីស្ទសម្រាប់អ្នករាល់គ្នា
អើរីស្តាកអ្នកជាប់គុកជាមួយខ្ញុំ និងម៉ាកុសបងប្អូនជីដូនមួយរបស់បារណាបាស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ចំពោះម៉ាកុស អ្នករាល់គ្នាបានទទួលពាក្យបង្គាប់ថា ប្រសិនបើគាត់មករកអ្នករាល់គ្នា សូមអ្នករាល់គ្នាទទួលគាត់។
អេប៉ាប្រាសបាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែតស៊ូដើម្បីអ្នករាល់គ្នាដោយការអធិស្ឋាន ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំដោយគ្រប់លក្ខណ៍ ហើយជឿអស់ពីចិត្តលើបំណងព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
ពីខ្ញុំ ប៉ូល ដែលជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះភីលេម៉ូនជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង
ក៏ខ្ញុំសុខចិត្តសូមអង្វរអ្នកវិញ ដោយសារតែសេចក្ដីស្រឡាញ់។ ខ្ញុំ ប៉ូល ក្នុងនាមជាមនុស្សចាស់បែបនេះ ហើយឥឡូវនេះជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវទៀតផង——