Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលេម៉ូន 1:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អ្នក​អេប៉ា‌ប្រាស ជា​អ្នក​ជាប់​គុក​ជា​១​នឹង​ខ្ញុំ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ​យេស៊ូវ គាត់​ជំរាប​សួរ​មក​អ្នក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អេប៉ាប្រាស​អ្នកជាប់គុកជាមួយ​ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ផ្ដាំ​សួរសុខទុក្ខ​អ្នក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 លោក​អេប៉ាប្រាស​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដោយ​ព្រោះ​ព្រះគ្រិស្ដ​យេស៊ូ​ ក៏​ជម្រាបសួរ​មក​អ្នក​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​អេប៉ា‌ប្រាស ជា​អ្នក​ជាប់​គុក​ជា​មួយ​ខ្ញុំ​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ សូម​ជម្រាប​សួរ​មក​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​អេប៉ា‌ប្រាស​ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ សូម​ជម្រាប​សួរ​មក​លោក​ប្អូន

សូមមើលជំពូក ចម្លង

អាល់គីតាប

23 លោក​អេប៉ាប្រាស ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​សួរ​មក​លោក​ប្អូន

សូមមើលជំពូក ចម្លង




ភីលេម៉ូន 1:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជំរាប​សួរ​អ្នក​អាន់‌ត្រូ‌នីក នឹង​អ្នក​យូនាស ជា​ញាតិ​ខ្ញុំ គឺ​ជា​អ្នក​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវក ក៏​ជឿ​ដល់​ព្រះ‌គ្រីស្ទ​មុន​ខ្ញុំ​ដែរ


តាម​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​នឹង​អេប៉ា‌ប្រាស ជា​បាវ​បំរើ​ស្ងួន‌ភ្ងា​ជា​មួយ​នឹង​យើង​ខ្ញុំ គាត់​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ទ សំរាប់​អ្នក​រាល់​គ្នា


អ្នក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ហើយ​ម៉ាកុស ជា​ក្មួយ​បាណា‌បាស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា បើ​គាត់​មក​ឯ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទទួល​គាត់​ចុះ


អ្នក​អេប៉ា‌ប្រាស ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក


សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ នឹង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួន‌ភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ


គង់​តែ​ខ្ញុំ ឈ្មោះ​ប៉ុល ជា​អ្នក​មាន​វ័យ​ចាស់​ហើយ ដែល​ឥឡូវ​នេះ បាន​ជាប់​គុក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក ដោយ​សេចក្ដី​ស្រឡាញ់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម