ហើយបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាស្រស់ស្រាយឡើងវិញ ដូច្នេះចូររាប់អានមនុស្សបែបនេះចុះ។
ភីលេម៉ូន 1:20 - ព្រះគម្ពីរខ្មែរសាកល មែនហើយ ប្អូនអើយ! សូមធ្វើឲ្យខ្ញុំមានអំណរពីអ្នក ក្នុងព្រះអម្ចាស់ផង សូមធ្វើឲ្យដួងចិត្តរបស់ខ្ញុំស្រស់ស្រាយឡើងវិញក្នុងព្រះគ្រីស្ទផង។ Khmer Christian Bible មែនហើយ ប្អូនអើយ! សូមឲ្យខ្ញុំមានអំណរនៅក្នុងព្រះអម្ចាស់ដោយសារអ្នកផង សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយនៅក្នុងព្រះគ្រិស្ដផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មែនហើយ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះពីអ្នកក្នុងព្រះអម្ចាស់ផង! សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយក្នុងព្រះគ្រីស្ទផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប្អូនអើយ សូមលោកប្អូនមេត្តាជួយខ្ញុំ ដោយយល់ដល់ព្រះអម្ចាស់ ហើយសូមធ្វើឲ្យចិត្តខ្ញុំបានស្ងប់ក្នុងអង្គព្រះគ្រិស្តផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះអំពីអ្នក ក្នុងព្រះអម្ចាស់ សូមលំហែចិត្តខ្ញុំក្នុងព្រះគ្រីស្ទផង។ អាល់គីតាប លោកប្អូនអើយ សូមលោកប្អូនមេត្ដាជួយខ្ញុំដោយយល់ដល់អ៊ីសាជាអម្ចាស់ ហើយសូមធ្វើឲ្យចិត្ដខ្ញុំបានស្ងប់ក្នុងអាល់ម៉ាហ្សៀសផង។ |
ហើយបានធ្វើឲ្យវិញ្ញាណរបស់ខ្ញុំ និងវិញ្ញាណរបស់អ្នករាល់គ្នាស្រស់ស្រាយឡើងវិញ ដូច្នេះចូររាប់អានមនុស្សបែបនេះចុះ។
ដ្បិតប្រសិនបើខ្ញុំធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ចុះតើអ្នកណានឹងធ្វើឲ្យខ្ញុំអរសប្បាយ ក្រៅពីអ្នកដែលខ្ញុំបានធ្វើឲ្យព្រួយចិត្តនោះ?
ហេតុនេះហើយបានជាយើងទទួលការកម្សាន្តចិត្ត។ លើសពីការកម្សាន្តចិត្តនេះ យើងបានអរសប្បាយកាន់តែខ្លាំងឡើងថែមទៀត ចំពោះអំណររបស់ទីតុស ដ្បិតអ្នកទាំងអស់គ្នាធ្វើឲ្យវិញ្ញាណរបស់គាត់ស្រស់ស្រាយឡើងវិញ។
ជាការពិត ព្រះជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹករលឹកអ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ បងប្អូនដ៏ជាទីស្រឡាញ់ និងជាទីនឹករលឹករបស់ខ្ញុំ ដែលជាអំណរ និងជាមកុដរបស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដ៏ជាទីស្រឡាញ់ឈរឲ្យមាំមួនដូច្នេះក្នុងព្រះអម្ចាស់!
ជាការពិត ខ្ញុំមានអំណរ និងការកម្សាន្តចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នក ដ្បិតប្អូនអើយ ដួងចិត្តរបស់វិសុទ្ធជនត្រូវបានធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈអ្នក។
ចូរស្ដាប់បង្គាប់អ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងពួកគាត់ ដ្បិតអ្នកទាំងនោះតែងតែប្រុងស្មារតីសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នករៀបរាប់ទូលជំនួសអ្នករាល់គ្នា។ ចូរឲ្យពួកគាត់បានធ្វើការនេះដោយអំណរ ហើយកុំធ្វើឲ្យពួកគាត់ថ្ងូរឡើយ ដ្បិតបើធ្វើឲ្យពួកគាត់ថ្ងូរ នោះជាការខាតបង់ប្រយោជន៍ដល់អ្នករាល់គ្នា។
ប្រសិនបើអ្នកណាមានទ្រព្យសម្បត្តិខាងលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត ប៉ុន្តែបិទដួងចិត្តរបស់ខ្លួនចំពោះគេ តើសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះដូចម្ដេចកើត?
ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។