មានម្នាក់ក្នុងហ្វូងមនុស្សទូលតបថា៖ “លោកគ្រូ ខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំដែលមានវិញ្ញាណគចូល មករកលោក។
ភីលេម៉ូន 1:10 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។ Khmer Christian Bible ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមអង្វរអ្នកជំនួសកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអង្វរលោកប្អូនឲ្យកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង អាល់គីតាប ខ្ញុំសូមអង្វរលោកប្អូនឲ្យកូនរបស់ខ្ញុំ គឺអូនេស៊ីមដែលខ្ញុំបានបង្កើត នៅពេលជាប់ឃុំឃាំង។ |
មានម្នាក់ក្នុងហ្វូងមនុស្សទូលតបថា៖ “លោកគ្រូ ខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំដែលមានវិញ្ញាណគចូល មករកលោក។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
ខ្ញុំសរសេរសេចក្ដីទាំងនេះ មិនមែនដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាសទេ គឺដើម្បីទូន្មានអ្នករាល់គ្នាដូចជាកូនដ៏ជាទីស្រឡាញ់របស់ខ្ញុំ។
តាមពិត ទោះបីជាអ្នករាល់គ្នាមានអ្នកបង្រៀនរាប់ម៉ឺននាក់ក្នុងព្រះគ្រីស្ទក៏ដោយ ក៏គ្មានឪពុកច្រើនទេ ដ្បិតខ្ញុំបានផ្ដល់កំណើតដល់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវតាមរយៈដំណឹងល្អ។
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំកំពុងឈឺពោះឆ្លងទន្លេម្ដងទៀតដើម្បីអ្នករាល់គ្នា រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា!
គាត់នឹងមកជាមួយអូនេស៊ីមបងប្អូនដ៏ជាទីស្រឡាញ់ និងស្មោះត្រង់ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា។ ពួកគាត់នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងគ្រប់ការទាំងអស់ដែលកើតឡើងនៅទីនេះ។
ជូនចំពោះធីម៉ូថេ កូនដ៏ពិតប្រាកដរបស់ខ្ញុំខាងជំនឿ។ សូមឲ្យព្រះគុណ សេចក្ដីមេត្តា និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង មានដល់អ្នក!
ជូនចំពោះទីតុស កូនដ៏ពិតប្រាកដ ក្នុងជំនឿដែលយើងមានរួមគ្នា។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង មានដល់អ្នក!
ពីមុន គាត់គ្មានប្រយោជន៍ដល់អ្នកទេ ប៉ុន្តែឥឡូវនេះ គាត់មានប្រយោជន៍ដល់អ្នកផង ដល់ខ្ញុំផង។
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ឃុំឃាំងដើម្បីដំណឹងល្អ
ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។