ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
ទំនុកតម្កើង 94:22 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ព្រះយេហូវ៉ាជាទីពឹងជ្រករបស់ខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដានៃជម្រករបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេហូវ៉ាជាទីពឹងមាំមួននៃទូលបង្គំ ហើយព្រះនៃទូលបង្គំព្រះអង្គជាថ្មដា និងជាជម្រកនៃទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះអម្ចាស់ជាកំពែងការពារខ្ញុំ ព្រះរបស់ខ្ញុំជាថ្មដា និងជាជម្រក សម្រាប់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន អាល់គីតាប ក៏ប៉ុន្តែ អុលឡោះតាអាឡាជាកំពែងការពារខ្ញុំ ម្ចាស់របស់ខ្ញុំជាថ្មដា និងជាជំរក សម្រាប់ខ្ញុំ។ |
ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។ ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ! ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
ឱកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងរង់ចាំព្រះអង្គ! ឱព្រះអើយ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ!
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើជាខ្លាំងឡើយ។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើឡើយ។
ប្រជាជនអើយ ចូរជឿទុកចិត្តលើព្រះអង្គគ្រប់ពេលវេលា ចូរបង្ហូរចិត្តរបស់អ្នករាល់គ្នាចេញនៅចំពោះព្រះអង្គចុះ គឺព្រះហើយ ជាជម្រកដល់យើង! សេឡា
ព្រះយេហូវ៉ាជាទីពឹងជ្រកដល់អ្នកដែលត្រូវគេសង្កត់សង្កិន ជាទីពឹងជ្រកនៅពេលមានទុក្ខលំបាក។
ព្រះអង្គដែលវាយប្រដៅប្រជាជាតិនានា គឺព្រះអង្គដែលបង្រៀនចំណេះដឹងដល់មនុស្ស តើព្រះអង្គមិនស្ដីបន្ទោសទេឬ?
គឺអ្នកនោះហើយ បានស្នាក់នៅកន្លែងខ្ពស់។ ទីពឹងជ្រករបស់អ្នកនោះជាបន្ទាយនៃថ្មដា អាហាររបស់អ្នកនោះនឹងត្រូវបានប្រទានមក ទឹករបស់អ្នកនោះនឹងមាននៅជានិច្ច។