សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា! សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕ សេឡា
ទំនុកតម្កើង 9:20 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមដាក់សេចក្ដីភិតភ័យលើពួកគេ! សូមឲ្យប្រជាជាតិនានាដឹងថាពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ៕ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមឲ្យពួកគេភិតភ័យ សូមឲ្យសាសន៍ទាំងឡាយដឹងខ្លួនថា គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមបណ្តាលឲ្យគេតក់ស្លុត សូមឲ្យគ្រប់សាសន៍បានដឹងខ្លួនថា គេជាមនុស្សទេ។ –បង្អង់ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមធ្វើឲ្យពួកគេភ័យតក់ស្លុត! សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។ - សម្រាក |
សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា! សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕ សេឡា
អ្នកតូចគ្រាន់តែជាសេចក្ដីឥតន័យ ហើយអ្នកធំគ្រាន់តែជាសេចក្ដីឥតខ្លឹមសារប៉ុណ្ណោះ; នៅលើត្រាជូ ពួកគេស្រាលជាងចំហាយដូចៗគ្នា។
ព្រះអង្គនឹងផ្ដាច់វិញ្ញាណរបស់ពួកអ្នកដឹកនាំ ព្រះអង្គត្រូវបានកោតខ្លាចពីបណ្ដាស្ដេចនៃផែនដី៕
រីឯជនជាតិអេហ្ស៊ីបគឺជាមនុស្ស មិនមែនជាព្រះទេ សេះរបស់ពួកគេគឺជាសាច់ មិនមែនជាវិញ្ញាណទេ។ កាលណាព្រះយេហូវ៉ាលាតព្រះហស្តរបស់ព្រះអង្គទៅ អ្នកដែលជួយនឹងជំពប់ អ្នកដែលត្រូវគេជួយនឹងដួល ហើយពួកគេទាំងអស់នឹងវិនាសជាមួយគ្នា។